ម្តាយ៖ខ្ញុំលើកឲ្យគេសង្ឃឹមថាគេមើលថែកូនស្រីខ្ញុំឲ្យមានសេចក្តីសុខ ខ្ញុំមិននឹកស្មានថាគេសម្លាប់កូនស្រីខ្ញុំសាហាវជាងសត្វទៅទៀតហើយខ្ញុំថែកូនស្រីខ្ញុំតាំងពីតូចក្រូចឆ្មាមិនដែលវ៉ៃម្តងណាទេ
(ភ្នំពេញ)៖ករណីឃាតកម្មដ៏សាហាវឃោឃៅមួយដោយ បាញ់សម្លាប់គូរដណ្តឹងខ្លួនឯងករណីនេះកើតឡើងកាលពី ម៉ោង១២និង១០យប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៧ខែមករាឆ្នាំ២០២០នៅចំណុច ផ្ទះលេខ H-03 ផ្លូវលំBT ក្នុងបុរី រំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុរយះពេលមួយខែកន្លងមកមិនទាន់មានដំណឹងអំពីការចាប់ខ្លួនឃាតករនោះនៅថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ២០២០ ម្តាយជនរងគ្រោះក៏បានមករកអោយលោក ពេជ្រ ស្រស់ អោយជួយស្វែងរកយុត្តិធម៌ជូនកូនគាត់ដែលគេបាញ់សម្លាប់យ៉ាងឃោឃៅ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ពេជ្រ ស្រស់ ក៏បានស្នើរអោយ លោក នេត សាវឿន ជួយពន្លឿនការចាប់ខ្លួនឃាតករផងដែរ។
បើយោងទៅតាមផេក លោក ពេជ្រ ស្រស់ បានបង្ហោះនូវវីដេអូដែលរូបលោកបានជួបសំណេះសំណាលជាមួយនិងម្តាយជនរងគ្រោះ នៅក្នុងវីដេអូនោះ ម្តាយជនរងគ្រោះបានរៀបរាប់ថា៖អោយជួយរកយុត្តិធម៌ជូនកូនគាត់ផង ដោយលោកស្រីចិញ្ចឹមបីបាច់សូម្បីតែស្រមោចវាលើមិនអោយវាលើផង រហូតដល់ចិញ្ចឹមបានដល់អាយុប៉ុននេះដោយនឹកឃើញថាលើកកូនអោយគេ គិតថាគេជួយមើលថែតែមិននឹកស្មានថាគេសម្លាប់ដូចសត្វដូច្នេះ ដោយខាងគ្រួសារសពអំពាវនាវអោយ ជួយស្វែងរកយុត្តិធម៌ជូនកូនគាត់ផង។
ជនរងគ្រោះ មានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ ២៦ ឆ្នាំ ជានិសិត្សពេទ្យ នៃវិទ្យាស្ថាន វិទ្យាសាស្ត្រ អាសុី និងជាអ្នកលក់គ្រឿងសំអាងអនឡាញម្នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើបានស្លាប់ពេលបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានត្រឹមពាក់កណ្តាលផ្លូវ។ ដោយឡែកជនសង្ស័យត្រូវជាសង្សារ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។