រដ្ឋាភិបាលបញ្ជាឲ្យដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់គម្រោងខ្សែបញ្ជូន២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល ភ្នំពេញ ព្រះសីហនុ
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 10:00 AM
(ភ្នំពេញ) ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាស្តីពីវិធានការ ដោះស្រាយបន្ទាន់ចំពោះផលប៉ះពាល់គម្រោងខ្សែបញ្ចូន២៣០គីឡូវ៉ុល និង៥០០គីឡូ វ៉ុលពីភ្នំពេញ-ព្រះសីហនុ ជាបន្ទាន់។
យោងតាមលិខិតរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ស្តីពីវិធានការដោះស្រាយបន្ទាន់ចំពោះផលប៉ះពាល់គម្រោងខ្សែបញ្ចូន ២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល ភ្នំពេញព្រះសីហនុ បានលើកឡើងថារាជរដ្ឋាភិបាលសង្កេតឃើញថា មានផលប៉ះពាល់ដល់គម្រោងខ្សែបញ្ជូន២៣០គីឡូ វ៉ុល និង៥០០គីឡូវ៉ុល ដែលជាខ្សែបញ្ជូនអាទិភាព ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីបញ្ជូលថាមពលពីប្រភពភាគខាងត្បូងមមប្រើប្រាស់ក្នុងប្រព័ន្ធបណ្តាញជាតិទាំងមូល ។ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបញ្ចប់ឲ្យបានមុនចុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។
ក្នុងលិខិតដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន លើកឡើងថាដោយខ្សែបញ្ជូននេះមានបង្គោលសរុប៤២១បង្គោល ហើយបានដោះស្រាយរួចរាល់ចំនួន៣៤៩បង្គោល នៅសល់៧១បង្គោល ដែលមយចំនួនធំជាប់ពាក់ព័ន្ធ ជាមួយនឹងដីរបស់បណ្តាក្រុមហ៊ុនធំៗ នឹងអ្នកមានតួនាទីក្នុងរាជ រដ្ឋាភិបាល មួយចំនួន ស្ថិតនៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ – ខេត្ត ចំនួន៤ រួមមាន៖រាជធានីភ្នំពេញ៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
លិខិតបានលើកឡើងទៀតថា ដើម្បីធានាឲ្យការសាងសង់គម្រោងខ្សែបញ្ជូន ២៣០ គីឡូវ៉ុល និង៥០០គីឡូវ៉ុល បញ្ចប់កាសាងសង់ និងដាក់ឲ្យដំណើរការតាមផែនការ រាជរដ្ឋាភិបាលសូមដាក់ចេញនូវបញ្ជា ដល់ក្រសួង – ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៤ ដូចជា៖ ១. អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្អឺ ខេត្ពព្រះសីហនុ ត្រូវធ្វើជាប្រធានដឹកនាំកាងារដោះស្រាយផលប៉ះពាល់ដោយផ្ទាល់តែម្តង។
២. ក្រុមការងារពិសេសថ្មីខាងលើនេះ ត្រូវបញ្ចក់ការដោះស្រាយផលប៉ះពាល់ និងប្រគល់ដី មកឲ្យក្រុមហ៊ុនសាងសង់ខ្សែបញ្ចូន២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល ភ្នំពេញ ព្រះសីហនុ ក្នុងរយៈពេលប្រាំខែយ៉ាងចាប់ពីពេលនេះទៅ។
៣.ក្នុងករណីចាំបាច់ អភិបាលរាជធានី – ខេត្ត ត្រូវប្រើវិធានការរដ្ឋបាល ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍ជាធរមាន ក្នុងករណីសំណងសមស្របមិនត្រូវបានទទួលយកដោយម្ចាស់ដី ដើម្បីធានាថាគម្រោងដែរជាប្រយោជន៍ជាតិនេះ ពុំត្រូវបានអូសន្លាយជាបន្ត។ ៤. អភិបាលរាជធានី – ខេត្តទាំង៤ ខាងលើ ត្រូវធ្វើរបាយការណ៍រៀបរាល់ខែ អំពីវឌ្ឍនភាពនៃការដោះស្រាយផលប៉ះពាល់ខាងលើមករាជរដ្ឋាភិបាល៕
អត្ថបទ រតនៈ