update:ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស កើនដល់៨០៥នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៣៧ ០៤៥នាក់

បរទេស៖ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូរ៉ូណាប្រភេទ​ថ្មី (2019-nCoV) បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ៨១នាក់ ពីជំងឺនេះកាលពីថ្ងៃសៅរ៍ ខែកុម្ភៈ ឆ្នាំ២០២០  ដោយគិតត្រឹមពីព្រឹកថ្ងៃអាទិត្យ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់៨០៥នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៣៧ ០៤៥នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South Morning China POst។

ចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណានៅលើពិភពលោកមានចំនួន ៨០៥នាក់ ពោលគឺច្រើនជាងនៃចំនួនអ្នកស្លាប់សរុបចំនួន ៨១៣ នាក់ដែលត្រូវបានសន្មតថាជាការរាតត្បាតជំងឺ Sars ដ៏សាហាវកាលពីឆ្នាំ ២០០២-២០០៣ ដែលអង្គការសុខភាពពិភពលោកបានរាយការណ៍។ជាមួយគ្នានេះ​ផងដែរ អ្នកជំងឺ​ជិត​២ ១៥២នាក់​ហើយ ដែល​បាន​ធូរស្បើយ ហើយ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​ជិត​៦ ០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន​។​

https://1.bp.blogspot.com/-ZkG_GO8fbw4/Xj9NA6y6VsI/AAAAAAAAMG8/a0VvJ2r1Jck_sD7LPXgw05t9cyxMgKljwCLcBGAsYHQ/s1600/Annotation%2B2020-02-09%2B070224.jpg

Image result for coronavirus

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds