ក្រុមខ្លាហោះថៃបានសម្រេចបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ដែលបាញ់រះសម្លាប់មនុស្ស២៥នាក់នោះហើយ
រ៉ាឆាស៊ីម៉ា៖ នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ មានការហេតុការណ៍បាញ់ប្រហារមួយដោយខ្មាន់កាំភ្លើងគឺជាទាហានថៃម្នាក់បានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងបន្តបាញ់រះទៅលើពលរដ្ឋស្លូតត្រង់បណ្តាលអោយអ្នកស្លាប់កើនដល់ ២១នាក់ និង ៣០ នាក់ផ្សេងទៀតកំពុងរងរបួស។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ។
បើតាមការអោយដឹងពីអាជ្ញាធរថៃ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មេបញ្ជារបស់ខ្លួន រួចបន្តបាញ់រះទៅលើជនស៊ីវិលនៅតាមបណ្តោយផ្លូវស្លាប់នឹងរបួសជាច្រើននាក់នោះ ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ។
ទោះបីជាយ៉ាងណាមូលហេតុដែលបង្កអោយខ្មាន់កាំភ្លើងបាញ់រះសម្លាប់មនុស្សអស់ជាច្រើននាក់នេះនៅមិនទាន់ដឹងនៅឡើយទេ ដោយអាជ្ញាធរថៃកំពុងស៊ើបអង្កេត៕