អ្នកស្លាប់ក្នុងករណីបាញ់ប្រហារនៅថៃកេីនដល់២១នាក់របួសជាង៣០នាក់

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ម៉ោង១៧.៣០នាទីលោកអនុសេនីយ៍ត្រី Jakraphanth Thomma ភេទប្រុស អាយុ៣២ឆ្នាំ បាន បាញ់សម្លាប់វរសេនីយ៍ឯក អាណាន់ ឡូតកាក់សែ មេបញ្ជាការវរៈសេនាតូចលេខ២២ (សុរៈថាំម ពិថាត់ ) នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ខេត្ត Nakhon Ratchasima ព្រមទាំងស្ត្រីម្នាក់ត្រូវជាម្ដាយមេបញ្ជាការ និងកូនទាហាន យាមឃ្លាំងរថយន្តម្នាក់ ហើយបានគេចខ្លួនតាមរថយន្តយោធា Humvee មួយគ្រឿង ទៅចូលក្នុងផ្សារទំនើប Terminal21 ក្នុងសង្កាត់ Muang មុនពេលរត់ចូលហាងផ្សារទំនើបគេចខ្លួន គេបាន បាញ់ប្រជាពលរដ្ឋដែលឆ្លងកាត់មុខគេស្លាប់ ចំនួន០៩នាក់ទៀត មានកូនសិស្ស ម៉ូតូឌុប និងអ្នកដំណើរទូទៅ។

មកដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ម៉ោង០៧.៣១នាទីប៉ូលិស និង យោធាថៃ នៅបន្តហ៊ុមព័ទ្ធបរិវេណជុំវិញផ្សារទំនើប Terminal21 ដើម្បីតាមប្រមាញ់ជនជនដៃដល់។
គិតត្រឹមម៉ោងនេះ មានអ្នកស្លាប់ចំនួន២៣នាក់ (ទ័ពកុំម៉ង់ដូ០២នាក់) និងរបួសចំនួន៣១នាក់)
ជនដៃដល់នៅមិនទាន់ចាប់បានទេ។

Image may contain: one or more people

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open