លោក ខាន់ សុវណ្ណ ស្ពឹកមុខដោយលោក ពេជ្រ ស្រស់ បដិសេធក្នុងការសុំលោកសម្ភាសន៍ក្នុងអង្គព្រោកប្រាជ្ញ ព្រោះលោក ពេជ្រ ស្រស់ គិតថាអង្គប្រោកប្រាជ្ញ មិនមែនជាស្ថាប័នព័ត៌មាន(មានសម្លេង)
(ភ្នំពេញ)៖ ថ្មីៗនេះមានការបែកធ្លាយសារឆ្លើយឆ្លងរបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និងប្រធានអង្គព្រោកប្រាជ្ញ របស់លោក ខាន់ សុវណ្ណ ដោយក្នុងនោះ លោក ពេជ្រ ស្រស់ បានបដិសេដក្នុងការអញ្ជើញ របស់ លោក ខាន់ សុវណ្ណ ក្នុងការអញ្ជើញលោកអោយចូលរួមឆ្លើយសំនួរចំនួនទាក់ទងនឹងរឿងនយោបាយក្នុងប្រទេសកម្ពុជា
នៅក្នុងកម្មវិធីអង្គប្រោកប្រាជ្ញ។
នៅក្នុងសារនោះផងដែរ លោក ខាន់ សុវណ្ណ បានផ្ញើរសារមក លោក ពេជ្រ ស្រស់ ថា៖ “អពប ចង់សម្ភាសក្មួយខ្លះក្នុងឡាយផ្ទាល់។ នៅក្នុងការអញ្ជើញមកសម្ភាសន៍នោះផងដែរ លោករៀបចំកម្រងសំណួរមួយចំនួនសំរាប់លោក ពេជ្រ ស្រស់
ដែលសំណួរនោះមានដូចខាងក្រោម៖
1/ តើលោកយល់ដូចម្តេចដែរចំពោះគោលនយោបាយចិនតែមួយរបស់សម្តេចនាយក?
2/ តើលោកយល់ដូចម្តេចដែរបើសិនជាយើងត្រូវបាត់បង់EBA?
3/ តើលោកយល់ដូចម្តេចដែរចំពោះសារបែកធ្លាយរបស់អតិតមន្ត្រីបក្សប្រឆាំងសមរង្ស៊ីដែលចង់ចរចារជាមួយនឹងសម្តេចនាយក?
4/ តើលោកយល់ថាហេតុអ្វីបានជាសម្តេចលោករើសយកការទាត់ចោលសមរង្សីុមិនឲ្យចូលមកចរចារ?
5/ ពេលនេះមានជនជាតិអាមេរិកនិងជប៉ុនបានស្លាប់នៅវូហានហើយ។បើសិនជាមាននិស្សិតខ្មែរយើងស្លាប់ដែរនៅទីនោះ…តើលោកយល់ថាដូចម្តេចដែរចំពោះការសម្រេចចិត្តរបស់សម្តេចដែលមកយកពួកគេមកស្រុកខ្មែរវិញ? ។
ប៉ុន្តែលោក ខាន់ សុវណ្ណ បានបរាជ័យ ដោយ លោក ពេជ្រ ស្រស់ បានបដិសេដក្នុងការអញ្ជើញនោះផងដែរ នៅក្នុងសំណេររបស់លោក ពេជ្រ ស្រស់ បានសរសេរថា៖ សុំទោសពូ ខ្ញុំចូលរួមសម្ភាសន៍អត់បានទេពីព្រោះ អពប មិនមែនស្ថាប័នជាព័ត៌មានទេ ដូច្នេះអ្វី ដែលខ្ញុំនិយាយ គឺគ្មានច្បាប់ការពារខ្ញុំនោះទេ។ ឲ្យខ្ញុំសុំទោសផងពូដោយក្តីរាប់អានពីខ្ញុំ ពេជ្រ ស្រស់។
គួររំលឹកថាកាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងពេលដែលលោក ពេជ្រ ស្រស់ ចុះធ្វើសកម្មភាពចែកម៉ាកដល់បងប្អូនកម្មករកម្មការិនីនៅរោងចក្រក្នុងទីក្រុងភ្នំពេញ លោក ខាន់ សុវណ្ណ ក៏បានបោះពាក្យសំដីដែលធ្វើឲ្យលោកពេជ្រស្រស់មានការក្តៅស្លឹកត្រចៀក ទៅនឹង លោក ខាន់ សុវណ្ណផងដែរ ដូច្នេះអង្គភាព Fast News មិនដឹងថា អ្វីដែលលោក ពេជ្រ ស្រស់បដិសេធការរៀបចំសំនួរដើម្បីសុំលោកសម្ភាសន៍នោះ ជាការដែលលោកអាក់អន់ស្រពន់ចិត្តនឹងអ្វីដែលលោក ខាន់ សុវណ្ណ បានលើកឡើងចំពោះលោក ពេជ្រ ស្រស់ កន្លងមកនោះទេ។
សូមជម្រាបថាអង្គព្រោកប្រាជ្ញ គឺជាកម្មវិធី Live តាមហ្វេសប៊ុករបស់ លោក ខាន់ សុវណ្ណ ដែលលោក Live រៀងរាល់រាត្រី ទាក់ទងទៅនៅស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា៕
នេះជាសម្លេងរបស់លោក ពេជ្រ ស្រស់ បានឆ្លើយតបទៅ លោក ខាន់ សុវណ្ណ សូមស្តាប់ទាំងអស់គ្នា៖