របាយការណ៍របស់ក្រសួងសាធារណការប្រកាសថាក្នុងខែមីនា ឆ្នាំ ២០១៩ ចាប់ឡានដឹកលេីសទម្ងន់ជាង ២០០គ្រឿងផ្ទុកលេីសពី ៥តោន ដល់២០តោន
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 09:53 AM
(ភ្នំពេញ )៖ រថយន្តដឹកលើសទម្ងន់ចំនួន ២២៧គ្រឿងត្រូវបានចាប់ផាកពិន័យបានថវិកាសរុបចំនួន៤៧៧,៣០០,០០០ រៀល ក្នុងខែមីនា ឆ្នាំ២០១៩ ។ នេះបេីតាមការចេញផ្សាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
សូមបញ្ជាក់ថាលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៧គ្រឿងនិងពិន័យបានថវិកាសរុបចំនួន ៤៧៧,៣០០,០០០រៀល។
ក្រសួងសាធារណការ និងដឹកជញ្ជូនសង្កេតឃើញថាចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន១៣គ្រឿង គឺពី២៤០គ្រឿង ក្នុងខែកុម្ភៈ មកនៅ ២២៧គ្រឿង ក្នុងខែមីនា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ ចាប់ពី៥តោនរហូតដល់២០តោន។
រថយន្ដដឹកលើសទម្ងន់បានចំណេញចំពោះតែឯកជនដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលចំណាយថវិកាសាងសង់ ឬជួសជុលរាប់លានដុល្លារអាមេរិក ៕
អត្ថបទ៖ រតនៈ