លោក ពេជ្រ ស្រស់៖ ខ្ញុំអន្ទងឲ្យជនគំរាមសម្លាប់ខ្ញុំមកវាស់ដីបាញ់គ្នាគឺខ្ញុំនិយាយភាសារទាហ៊ានគឺមិនមែននិយាយភាសារនយោបាយនោះទេ
(ភ្នំពេញ)៖ ក្រោយពីមានករណី គំរាមសម្លាប់តាមរយះការផ្ញើរសារទៅលើ លោក ពេជ្រ ស្រស់ កាលពីរសៀល ថ្ងៃទី ០៦ ខែកុម្ភះ ឆ្នាំ២០២០ រួចមក លោក ពេជ្រ ស្រស់ ក៏បានាក់ពាក្យ បណ្តឹងទៅ លោក អគ្គស្នងការនគរបាល នេត សាវឿន ដើម្បី ស្វែងរកមុខជនអនាមិកមកដាក់ទោសតាមផ្លូវច្បាប់។
បើយោងទៅយាមផេកលោក ពេជ្រ ស្រស់នៅប៉ុន្មាននាទីមុននេះលោកបានបង្ហោះថា៖”គេហ៊ានដល់ថ្នាក់ចង់សម្លាប់ខ្ញុំហើយគ្រាន់តែខ្ញុំបបួលគេ ឲ្យមកប្រយុទ្ធគ្នានៅទីភ្លឺ តើខ្ញុំខុសដែរ?បើធ្វើមេដឹកនាំរបស់គេបែរជាកំសាកញីនោះ ពិតជាគ្រោះមហន្តរាយដល់កូនចៅហើយ។
នៅក្នុងនោះផងដែរ លោកក៏បានបន្ថែមទៀតថា ម្យ៉ាងវិញទៀតខ្ញុំបបួលគេវាស់ដីបាញ់គ្នានេះ គឺខ្ញុំនិយាយជាភាសារទាហ៊ានគឺមិនមែននិយាយភាសារនយោបាយនោះទេ ដូច្នេះការប្រកាសពីជំហរមិនខ្លាចពួកអាក្រក់ គឺជាឥរិយាបទរបស់មេដឹកនាំក្រុម ឬមេដឹកនាំអង្គភាព គឺជាការប្រកាសការទទួលខុសត្រូវលើវាសនារបស់កូនចៅនៅក្រោមឱវាទ។
លោកបានបញ្ជាក់ទៀតថា ៖ អ្នកដែលគំរាមសម្លាប់ខ្ញុំនោះអាចលេងជាមួយខ្ញុំតាមផ្លូវវាស់ដីបាញ់គ្នាក៏បាន ឬលេងជាមួយខ្ញុំតាមផ្លូវច្បាប់ ក៏បាន ។ខ្ញុំសុំបញ្ជាក់សារជាថ្មីថា ៖ ខ្ញុំមិនមែនប្រភេទមេដឹកនាំកំសាកញីនោះទេ ។
គួរបញ្ជាក់ផងដែរដើមហេតុនៃការគំរាមសម្លាប់នេះគឹ បណ្តាលមកពីលោក បានសំណូមពរអោយ លោក នេត សាវឿន ជួយពន្លឿន ការស្វែងរកឃាតករដែលបានបាញ់សម្លាប់សង្សារខ្លួនឯងកាលពីពេកកន្លងទៅថ្មីៗនេះដោយតាំងពីថ្ងៃកើតហេតុមកសមត្ថកិច្ចមិនទាន់មានការចាប់ខ្លួននោះទេ ក្រោយមកក៏មាន ម្ចាស់ Acc facebook ឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់រូបលោក ក្រោយលោកបានស្នើដល់ឯកឧត្តមនេត សាវឿន ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកន្លងទៅនោះ ។