រឿងធំហើយ ! ក្រោយមានការគំរាមសម្លាប់លោក ពេជ្រ ស្រស់ ខណៈលោកនឹងដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ ២ករណីតែម្ដងក្នុងពេលតែមួយ
(ភ្នំពេញ)៖ ក្រោយមានការគំរាមសម្លាប់លោក ពេជ្រ ស្រស់ ដែលលោកបានស្នើឲ្យឯ.ឧ នេត សាវឿន ឲ្យពន្លឿនតាមចាប់ឃាតករសម្លាប់គូរដណ្តឹងខ្លួនឯងនោះមក
គឺលោកបាន សម្រេចដាក់ពាក្យបណ្តឹង២ករណីដូចខាងក្រោម៖
ករណីទី១, ប្តឹងឲ្យឯ.ឧ នេត សាវឿន ពន្លឿនតាមចាប់ឃាតករដែលសម្លាប់គូរដណ្តឹងខ្លួនឯងនោះមកដាក់ទោស
ឲ្យខាងតែបានតាមផ្លូវច្បាប់នៃកម្ពុជា ក្រោយមានការគំរាមសម្លាប់លើរូបលោក។
ករណទី២, ប្តឹងឲ្យឯ.ឧ នេត សាវឿនស្រាវជ្រាវស្វែងរកជនគំរាមសម្លាប់លិក ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនពីព្រោះថាអ្នកគំរាមគឺមិននៅឆ្ងាយពីឃាតករនោះឡើយ។ នៅបើយោងតាមផេកផ្លូវការរបស់លោក ពេជ្រ ស្រស់ ផុសនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
អង្គភាពព័ត៌មាន Fast News នឹងតាមដានអំពីករណីនេះ
ថាតើមានការវិវត្តន៍យ៉ាងណា៕
ដោយ៖ ស៊ាងម៉ី