អង្គការសុខភាពពិភពលោក បាន​បញ្ជាក់​ជាថ្មី​ថាគ្មានថ្នាំ​​ព្យាបាលមេរោគ​កូរ៉ូណាថ្មី ឱ្យ​បាន​ជាសះស្បើយ នៅឡើយទេ!

ថ្ងៃពុធ ទី​៥កុម្ភៈ ​អង្គការសុខភាពពិភពលោក បាន​បញ្ជាក់​ជាថ្មី​ថា «គ្មានថ្នាំ​​ព្យាបាលមេរោគ​កូរ៉ូណាថ្មី ឱ្យ​បាន​ជាសះស្បើយ នៅឡើយទេ!»។ ការ​អះអាង​របស់​អង្គការសុខភាពពិភពលោកនេះ គឺជាការ​ឆ្លើយ​តប​នឹង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន ដែល​ធ្លាប់ចុះ​​ផ្សាយព័ត៌មាន​មិន​ពិត​ថា មានករណី​​ព្យាបាល​មាន​ប្រសិទ្ធភាព​និង​ជាសះស្បើយ ជាដើម​​។​  គិត​ត្រឹម​ថ្ងៃពុធទី​៥កុម្ភៈ នៅស្រុក​ចិន​ មាន​ចំនួន​អ្ន​កស្លាប់​ប្រមាណ​ជា​៥០០នាក់ហើយ​អ្នក​ឆ្លង​កូរ៉ូណាវីរុសថ្មី បាន​កើនឡើង​ដល់​ទៅ​ជាង​២ម៉ឺន​៤ពាន់​នាក់។

«គ្មានថ្នាំ​​ព្យាបាលមេរោគ​កូរ៉ូណាថ្មី ឱ្យបាន​​ជាសះស្បើយនៅឡើយទេ ​ក្នុង​ខណៈ​ពេល​នេះ​!» នេះ​គឺជាកា​អះអាង​របស់​អង្គការសុខភាពពិភពលោក ដែលត្រូវចុះផ្សាយ​ដោយ​ភ្នាក់​ Reuters និង AFP។ ​​ជាការ​ឆ្លើយ​តប​ទៅនឹង​បណ្តាញ​ផ្សព្វ​ផ្សាយ​ជាច្រើន​នៃប្រទេស​ផ្សេងៗគ្នា ដែល​បញ្ជាក់​ថា គេ​រក​ឃើញ​វិធី​ព្យាបាលអ្ន​កឆ្លង​មេរោគ​​កូរ៉ូណាថ្មី បាន​ជាសះស្បើយ​។ ឧទាហរណ៍ ទូរទស្សន៍​ CGTN បាន​ផ្សាយដោយ​ដក​ស្រង់​សម្តី​របស់​​ក្រុម​អ្ន​កស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​មួយ​ ក្នុងខេត្ត​​ Zheijian ថា​បាន​រក​ឃើញ​របៀប​ព្យាបាល​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​ យ៉ាង​មាន​ប្រសិទ្ធភាព។ ទូរទស្សន៍​​ Sky News របស់អង់គ្លេស​ ក៏​ធ្លាប់​បាន​ផ្សាយដែរ​​ថា អ្ន​កស្រាវជ្រាវ​​បាន​រកឃើញមធ្យោបាយ​​យ៉ាង​ប្រសើរ​ក្នុង​ការ​ផលិត​​វ៉ាក់​សាំង។​ នៅ​ស្រុក​ថៃវិញ​  រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ  បាន​ប្រកាស​ប្រាប់​អ្ន​កកាសែត​ថា ពេទ្យ​ថៃ​រក​ឃើញរបៀប​​វិធី​​ផ្សំថ្នាំ​​ព្យបាល​អ្ន​កជំងឺ​ចិន​ម្នាក់ បាន​​ជាសះស្បើយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open