លោក ពេជ្រ ស្រស់ បានសរសើរគម្រូវិរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងវិស័យការទូត ដែលហ៊ានទៅប្រទេសដែលកើតជម្ងឺកូរូណាវីរុស

(ភ្នំពេញ): បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងប៉េកាំងប្រទេសចិន នៅរសៀលថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2020 នេះនោះ លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅលើ facebook របស់លោក ដោយកោតសរសើរចំពោះគំរូវីរភាពអង់អាចក្លាហានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងវិស័យការទូតដែលពេលនេះសម្ដេចហ៊ានទៅប្រទេសដែលពិភពលោកកំពុងតែខ្លាចរអា
ចំពោះជំងឺផ្លូវដង្ហើមប្រភេទថ្មី កូរណាវីរុ។

លោកបានសរសេរនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា ” សច្ចៈភាព គេធ្វើត្រូវគឺសរសើរ គេធ្វើខុសគឺរិះគន់ប្រទេសកម្ពុជាតូចមែន ប៉ុន្តែសកម្មភាពការទូតមិនតូចទេ បើទោះបីជា
ខ្ញុំជាប្រធានគណបក្សយុវជនកម្ពុជាមាននិន្នាការខុសពីគណបក្សរបស់សម្តេចតេជោក៏ដោយ ប៉ុន្តែគឺខ្ញុំសូម
កោតសរសើរសម្តេចតេជោក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាបានកំពុងធ្វើឲ្យពិភពលោកបើកភ្នែកធំមើល
មកមេដឹកនាំកម្ពុជា ដែលហ៊ានចុះទៅកន្លែងដែលពិភពលោកខ្លាចរអាគឺប្រទេសចិនសព្វថ្ងៃនេះ ដោយសារ
ប្រទេសចិនមានកើតមេរោគកូរ៉ូណា។សម្រាប់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាវិញបានបង្ហាញភាពជាមិត្តល្អក្នុងគ្រាមានអាសន្ន ដែលសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញទៅដល់មូលដ្ឋាន ដែលមិត្តកំពុងជួបគ្រោះអាសន្ន ក្នុងគោលបំណងលើកទឹកចិត្តមិត្តផងនិងស្វែងរកវិធីដោះស្រាយអាសន្នរួមគ្នាផងដែរ” ។

លោកបន្ថែមទៀតថា ” សម្តេចនាយករដ្ឋមន្រ្តី គឺបានលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិលើសមរភូមិជំងឺវេជ្ជសាស្ត្រហើយអ្វីដែរខ្ញុំរៀបរាប់ខាងលើនៅក្នុងន័យផលប្រយោជន៍កម្ពុជាគឺមិនមែនក្នុងន័យនយោបាយណាមួយឡើយ” ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds