លោក ពេជ្រ ស្រស់ ចោទជាសំនួរថា ហេតុអ្វីបានជានាំគ្នាជេរប្រមាថតារាសម្តែង AN Na Rose ដោយគ្រាន់តែគាត់បង្ហាញអារម្មណ៍ថាស្រលាញ់លោក

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា នៅថ្មីៗនេះ តារាសម្តែងស្រី AN Na Rose បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ថាខ្លួនលួចស្រលាញ់ឯកឧត្តមបង ពេជ្រ ស្រស់ ស្រលាញ់នូវទង្វើ និងសកម្មភាពក្នុងការជួយសង្គមរបស់លោកនោះ ក៏មានអ្នកដៀលប្រមាថដល់នាងធ្ងន់ៗ ដែលធ្វើអោយនាងមិអាចទទួលយកបាន។

លោក ពេជ្រ ស្រស់ បានសរសេរនៅលើ Facebook របស់លោកថា« ហេតុអ្វីបានជានាំគ្នាប្រមាថគាត់(Rose)គ្រាន់តែគាត់បង្ហាញអារម្មណ៍បែបយុវ័យសោះក៏នាំគ្នាជេរប្រមាថគាត់ដែរនោះ….តើសង្គមយើងសព្វថ្ងៃនេះជាសង្គមអ្វីឲ្យពិតប្រាកដឬសង្គមចាំតែជាន់ពន្លិចជាតិសាសន៍ខ្លួនឯងមែនឬ? ទោះបីជាយ៉ាងណាក៏ខ្ញុំសូមអរគុណកញ្ញាRose ដែលមានចិត្តស្រលាញ់ខ្ញុំ ហើយក៏បានលើកសរសើរពីសកម្មភាពរបស់ខ្ញុំក្នុងសង្គម»។

ចំណែកឯនៅលើ Facebook របស់តារាសម្តែងស្រី AN Na Rose វិញបានសរសេររៀបរាប់ថា «គ្រាន់តែខ្ញុំរៀបរាប់ថា៖ លួចស្រលាញ់ឯកឧត្តមបង ពេជ្រ ស្រស់ ក៏មានអ្នកដៀលប្រមាថខ្ញុំធ្ងន់ៗដែរ មើលតែនាង ខ្ញុំនឹងទៅចាប់បង្ខំអោយ ឯកឧត្តមបង
ពេជ្រ ស្រស់ មកស្រលាញ់ខ្ញុំអញ្ចឹង»។

នាងបានបញ្ជាក់ទៀតថា «អ្វីដែលខ្ញុំសរសេរថា ៖ លួចស្រលាញ់ឯកឧត្តមបង ពេជ្រ ស្រស់ នេះ គឺ ខ្ញុំបានមើលឃើញ ទង្វើ របស់គាត់បានធ្វើអំពើល្អនៅក្នុងសង្គមច្រើន ហើយជួយពលរដ្ឋបានច្រើនទៀតផង ដូច្នេះក្នុងនាមខ្ញុំជារាស្រ្តម្នាក់ មិនមានសិទ្ធិលួចស្រលាញ់មន្រ្តីជាន់ខ្ពស់ល្អទេឬ»? ។

តារាសម្ដែងស្រីរូបនេះបានបញ្ជាក់ទៀតថា «បើខ្ញុំពិតជាស្រ្តីអត់កេរ្តិ៍ខ្មាស់មែននោះគឺ ខ្ញុំបង្កើត ស្នេហាលួចលាក់ជាមួយនឹងគាត់បាត់ទៅហើយ មិនមែនមកប្រកាសក្តែងៗចឹងទេ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយការស្រលាញ់លើជនណាម្នាក់ជាសិទ្ធិបុគ្គល ពីព្រោះគ្មានច្បាប់ណាហាមពលរដ្ឋខ្មែរមិនឲ្យលួចស្រលាញ់នរណាម្នាក់ឡើយ សូមបងប្អូនមួយចំនួនពិចារណាផងមុននឹងដៀលខ្ញុំនោះ ហើយម្យ៉ាងវិញ ទៀតគឺឯកឧត្តមបង ពេជ្រ ស្រស់ ក៏សង្ហាដែរនឹងនៅពេលខ្លះមិនមែនតែរូបនាងខ្ញុំទេដែលលួចស្រលាញ់គាត់នោះ ក៏អាចនឹងមានមនុស្សស្រីផ្សេង ទៀតក៏លួចស្រលាញ់គាត់ដែរ គ្រាន់ តែការលួចស្រលាញ់នោះគឺបែងចែកខុសគ្នាតែប៉ុណ្ណោះ។ ខ្ញុំសុំបកស្រាយប៉ុណ្ណឹងចុះ ហើយក៏ឈប់បកស្រាយទៀតដែរ ប៉ុន្តែសូមបញ្ជាក់ឡើងវិញថាឯកឧត្តមបង ពេជ្រ ស្រស់ គឺជាមន្រ្តីល្អសម្រាប់ប្រជារាស្រ្តខ្មែរទូទៅ»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds