លោក ពេជ្រ ស្រស់ បានចោទសំនួរមួយចំនួនទៅកាន់ ឯកឧត្តម រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថា…
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភះ ឆ្នាំ ២០២០ នៅទីស្តីការគណរដ្ឋមន្រី្ត ដោយស្ថាប័នឧត្តមក្រុមព្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានបើកការប្រជុំ ជាមួយនិងក្រសួងសាធារណការនិង ដឹកជញ្ជូន អោយបំភ្លឺពាក់ព័ន្ធទៅនិងបញ្ហាមួយចំនួន ដោយមាន លោក ស៊ុន ចាន់ថុល ដឹកនាំអង្គប្រជុំ និងមានប្រធាប បក្សទាំង១៦ចូលរួមផងដែរ នៅក្នុងនោះផងដែរ លោក ពេជ្រ ស្រស់ បានសួរសំនួរមួយចំនួនទៅកាន់ រដ្ឋមន្ត្រីដែលនិយាយទាក់ទងនិងរឿងធ្វើផ្លូវថ្នល់។
បើយោងទៅផេក Facebook លោក ពេជ្រ ស្រស់ បានបង្ហោះថា៖
ខ្ញុំមាន ៤ សំនួរ សួរទៅកាន់ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ខាងក្រោមនេះ៖
១. តើប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនពិតជាមានរបបពិសេសដោយទទួលបានផ្ទះមួយល្វែងនៅ
តាមបណ្តាខេត្តក្នុងតម្លៃ ៦ ម៉ឺន $ ដែលរដ្ឋចំណាយសាងសង់ឲ្យនិងអ្នកបើកបរម្នាក់ ព្រមទាំងចុងភៅ
ធ្វើម្ហូបម្នាក់ដែរជាការពិតដែរឬទេ?ហើយការផ្តល់ជូននូវរបបពិសេសនេះគឺជាគោលការណ៍របស់រដ្ឋស្មើ
ភាពដែរឬទេ?ស្របពេលអភិបាលខេត្តមិនមានរបបធ្វើផ្ទះឲ្យនៅទេ។
២. ចំពោះការធ្វើផ្លូវថ្នល់ដែលមិនមាននូវគុណភាពតើក្រសួងសាធារណ ការ និងដឹកជញ្ជូន មានការទទួល
ខុសត្រូវកម្រិតណា?ពីព្រោះលុយបានចំណាយបាត់ទៅហើយនោះ។
៣. តើហេតុអ្វីបានជាផ្លូវថ្នល់ស្រុកខ្មែរធ្វើគ្មានការធានាច្បាស់លាស់ណាមួយជុំវិញថេរវេលាការប្រើប្រាស់
ដោយឃើញថាធ្វើខាងមុខខូចឯខាងក្រោយជារើយៗដូច្នេះនោះ?
៤. តើឯកឧត្តមរដ្ឋមន្រ្តីគិតថាជាការចំណាយលុយជាតិដ៏ខ្ជីខ្ជាដែរទេនៅពេលផ្លូវថ្នល់ធ្វើមិនបាន១ឆ្នាំ
ផងស្រាប់តែរុះរើធ្វើសារជាថ្មីនិងជួសជុលជាប់រហូត ស្រប់ពេលស៊ីម៉ង់ត៍ផ្លូវថ្នល់ គឺមិនទាន់ស្ងួត
និងរឹងស្រួលបួលផងនោះ…..?
ចម្លើយខ្ញុំនឹងជូនតាមក្រោយ………
ពេជ្រ ស្រស់ ០៥ / ០២ / ២០២០
ចម្លើយខ្ញុំនឹងជូនតាមក្រោយ………
ពេជ្រ ស្រស់ ០៥ / ០២ / ២០២០