ឈឺចិត្ត!! កញ្ញា រ៉ូស បានសារភាពស្រលាញ់ទេសរដ្ឋមន្ត្រីវ័យក្មេងរួចហើយស្រាប់តែលោកបានតបទៅវិញថា……
ភ្នំពេញ ៖ កញ្ញា រ៉ូស ហាក់ពុំទាន់ផុតពីការចងចាំរបស់មហាជននៅឡើយដោយសារតែមានការសំដែងជ្រុលជ្រុសស្រើបស្រាល បានធ្វើអោយមហាជនរិះគន់យ៉ាងចាស់ដៃ។ ខណៈមុននេះស្រាប់តែរូបនាងបានចេញសារបង្ហាញពីអារម្មណ៍ខកស្នេហ៍ចំពោះប្រធានគណបក្សយុវជនកម្ពុជាដែលមានឋានៈជាទេសរដ្ឋមន្រ្តីគឺឯកឧត្តម ពេជ្រ ស្រស់ ក្នុងសំណេរបញ្ជាក់ពីទឹកចិត្តគោរពស្រលាញ់ពេញបេះដូង តែត្រូវអាក់ខានទាំងភាពសោកស្ដាយ និងបាននិយាយថា «លួចស្រលាញ់ឯកឧត្តមបង ពេជ្រ ស្រស់ ប៉ុន្តែគាត់សុភាពបុរសពេកហើយ” ចង់ប្រាប់ថាគាត់ជាមនុស្សល្អនៅក្នុងសង្គមជាតិ»។
ក្រោយពេលមិនទាន់បានប៉ុន្មាននាទីស្រាប់តែលោក ពេជ្រ ស្រស់ បានតបទៅកញ្ញា វិញបញ្ជាក់ពីការបិទបេះដូងដូចពាក្យកញ្ញារ៉ូស ថា «សុភាពបុរស»។ អ្នកនយោបាយវ័យក្មេងរូបនេះបានទម្លាយពាក្យពេចន៍ក្នុងចិត្តតបភ្លាមថា «ពិតជាសំណាងធំណាស់ខ្ញុំបានតារាស្រស់ សោភាលួចស្រលាញ់ក៏ប៉ុន្តែតារាខ្ពស់ពេកមនុស្សធម្មតាដូចខ្ញុំឈោងចាប់មិនដល់ទេ សុំទោសផងតារាស្អាត»។