អ្នក​ស្លាប់​កើន​ឡើង​ដល់ ៤២៦​នាក់ និង​មាន​ការ​ឆ្លង​ជាង ​២​ម៉ឺន​ករណី​នៅ​ទូទាំង​ពិភព​លោក

ចិន៖ យោង​តាម​សារព័ត៌មាន​RT CNN និង​ South China Morning Post ឲ្យ​ដឹង​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​បាន​​កើន​ឡើង​ដល់​ចំនួន ៤២៦​នាក់​ហើយ​ដោយ​វីរុស​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា ខណៈ​វីរុស​នេះ​បាន​ឆ្លង​រាល​ដាល​បន្ថែមចំនួន ៣២៣៥​ករណី​ថ្មី ដែល​រុញច្រាន​កំណើន​ចម្លង​សរុប​ដល់​ទៅ​ចំនួន​ជាង ​២០,៦២២​ករណី​នៅ​ទូទាំង​ពិភពលោក​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ។

​ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ដែរ ប្រទេស​ចំនួន ​២៧​ប្រទេស​នៅ​ជុំវិញ​ពិភពលោកបាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា ហើយ​ចិន​ជា​ប្រទេស​មាន​មនុស្ស​ស្លាប់ និង​ឆ្លង​ច្រើន​ជាង​គេ ដែល​ក្នុង​ចំណោម​មនុស្ស​បាត់បង់​ជីវិត​សរុប​ចំនួន ៤២៦​នាក់គឺ​នៅ​ប្រទេស​ចិន​មាន​ចំនួន ៤២៥​នាក់ និង​នៅ​ហ្វីលីពីន​ម្នាក់។

លើស​ពី​ប្រទេស​ចិន​ករណី​ចំនួន ១៥៥​ករណីត្រូវ​បាន​បញ្ជាក់​នៅ​ទូទាំង ​ប្រទេស​យ៉ាងតិច ២៥ប្រទេស​ដែល​ភាគច្រើន​នៃ​ការ​ឆ្លង​ទាំងនោះ​គឺ​នៅ​អាស៊ី​ រួមមាន​ប្រទេស​ជប៉ុន, ​កូរ៉េខាងត្បូង, ​សិង្ហ​បុរី ​និង​ថៃ​ ក៏ដូចជា​នៅ​សហរដ្ឋអាមេរិក, ​បារាំង, ​អង់គ្លេស, ​រុស្ស៊ី​ និង​កន្លែង​ផ្សេងទៀត​។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open