រថយន្តម៉ាក Lexus RX-350 ពាក់ស្លាកលេខរដ្ឋ១៧-២-០៨៤៥ បើកបុករបាំងទ្រូងផ្លូវនៅចំណុចមុខវត្ថទួលទំពូង មិនមែនជារថយន្តរបស់ក្រសួងកសិកម្មនោះទេ
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 09:19 AM
(ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងែទី៦ ខែមេសា ឆ្នាំ២០១៩បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក Lexus RX-350 ពាក់ស្លាកលេខរដ្ឋ១៧-២-០៨៤៥ បានបើកបុករបាំងទ្រូងផ្លូវនៅចំណុចមុខវត្ថទួលទំពូង ស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ករណីខាងលើនេះពុំមែនជារថយន្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ គឺជារថយន្ត ឯកជនក្លែងបន្លំស្លាកសញ្ញារដ្ឋមកពាក់លើរថយន្តផ្ទាល់ខ្លួន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏សូមជម្រាបផងដែរថា រថយន្តរបស់ក្រសួងកសិកម្ម ដែលមានស្លាកលេខរដ្ឋ១៧-២-០៨៤៥ គឺម៉ាក Mitsubishi Pajero Sport 25L 4WD ពណ៌ស ផលិតឆ្នាំ២០១៥។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅខាងក្រោមដូចតទៅ៖
អត្ថបទ រតនៈ