ភ្ញាក់ផ្អើល!! រកឃើញកំណប់តោបុរាណ យ៉ាងស្រស់ស្អាត កប់ក្រោមដីនៅប្រាសាទមេបុណ្យ

(បន្ទាយមានជ័យ)៖ កំណប់តោថ្មបុរាណ យ៉ាងស្រស់ស្អាតមួយ ត្រូវបានក្រុមការងារជួសជុលប្រាសាទបារាយរណ៍មេបុណ្យ របស់លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ រកឃើញខណៈជួសជុលកំពង់ទឹកប្រាសាទ។

ការរកឃើញ កំណប់តោថ្មបុរាណ ជាស្តេចរាជសីហ៍ យ៉ាងស្រស់ស្អាត ដែលមានទម្ងន់ប្រហែល ២តោន ខាងលើ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប្រាសាទបាយរណ៍មេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល និងបន់ស្រន់សុំសេចក្តីសុខសប្បាយ ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋ សាទរ និងរីករាយក្រៃលែង ចំពោះការរកឃើញនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds