រសៀលនេះព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងនិវត្តន៍ត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញបន្ទប់ពីបញ្ចប់ការពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 09:11 AM
(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុន្នីនាថ សីហនុ នៅរសៀលថ្ងៃអាទិត្យ ០៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ នឹងទ្រង់យាងនិវត្តន៍ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ការពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិនរួច។ហើយកំឡុងពេលដែលព្រះអវត្តមានរបស់អង្គព្រះមហាក្សត្រខ្មែរពីមាតុភូមិនៃកម្ពុជានេះ ព្រះរាជភារកិច្ចរបស់ព្រះអង្គត្រូវបានបំពេញជំនួសដោយ សម្តេច សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី៕
អត្ថបទ៖ សីហា