អរគុណ ATM លេប​កាត​ខ្ញុំ​ឱ្យ​បាន​ជួប​អូន​ ជា​បុគ្គលិក​ធនាគារ​ ដែល​កាល​ណោះ​ខ្ញុំ​ជា​អតិថិជន​ បានចង​ចិត្ត​ ​ក្លាយ​ជា​បុគ្គលិក​ធ្វើ​ការ​ជាមួយ​គ្នា….

ការដែលស្រលាញ់គ្នារៀបការជាប្តីជាប្រពន្ធ គឺមិនមែនជារឿងតូចតាចនោះឡើយ មិនមែនគ្រប់គ្នាសុទ្ធតែស្រលាញ់គ្នាហើយរៀបការជាប្តីប្រពន្ធនោះទេ។​ ទម្រាំអាចសម្រេចចិត្តថារៀបការនឹងគ្នាបាន តែងតែឆ្លងកាត់ការតស៊ូ និងរឿងរ៉ាវជាច្រើន មានការទាស់ទែងផ្សេងៗរហូតដល់អាចរកឃើញរៀងៗខ្លួនថាជាគូរ។

ជាក់ស្តែង គូរស្នេហ៏មួយគូរមានប្រវត្តិស្នេហ៏ចម្លែកប្លែកពីគេ ដោយខាងប្រុសបង្ហោះសារថា“ ទូរ​ ATM លេប​កាត​ខ្ញុំ​ឱ្យ​បាន​ជួប​អូន​ ជា​បុគ្គលិក​ធនាគារ​ ដែល​កាល​ណោះ​ខ្ញុំ​ជា​អតិថិជន​ បានចង​ចិត្ត​ ​ក្លាយ​ជា​បុគ្គលិក​ធ្វើ​ការ​ជាមួយ​គ្នា​ រហូត​ពេល​នេះ​ក្លាយ​ជា​គូរ​ជីវិត​ ។

លួច​ Crush បុគ្គលិក​ធនាគារ​ រហូត​ធ្វើ​ជា​បុគ្គលិក​ធនាគារ​ក៏​តាម​មក​រក​គាត់​ គាត់​ក៏​ញញឹម​ដាក់​តែ​ការពិត​គាត់​មិន​ចាំ​ខ្ញុំ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ស្មាន​តែ​គាត់​ចាំ​ ក៏​សប្បាយ​ចិត្ត​ តែ​មិនហ៊ាន​សួរ​ FB សុខ​ចិត្ត​ search ដោយ​ខ្លួន​ឯង​ទម្រាំ​ឃើញ​ 2ថ្ងៃ​ add ភ្លាម​គេ​ក៏​ confirm ព្រោះ​ខ្ញុំ​ជា​បុគ្គលិក​ដូចគ្នា​ បេី​ជា​អតិថិជន​ដូច​មុនគាត់​មិនចាំ​ក៏​មិន confirm ដែរ​ បន្ទាប់​ពី​នោះ​មក​ខ្ញុំក៏​​តាម​គាត់​ មកមេីល​គាត់ធ្វើ​ការ​​រាល់ថ្ងៃ​ ព្រោះ​គាត់​ធ្វើ​ការ​វេនយប់​ ទីបំផុត​គាត់​ក៏​ផ្តល់​ឱ​កាស​ឱ្យ​ខ្ញុំ​ កាន់​ដៃ​គាត់​បន្ត​រហូត​ដល់​ពេល​នេះ​ ”។ ️

❤️​ អរគុណអូនដែល​យល់ព្រម​បន្ត​ដំណើរ​ជិវិត​ជាមួយ​បង

Waiting our wedding day February 6, 2020

 

Good night 😘😴

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds