ពលរដ្ឋ៩គ្រួសារ រងគ្រោះដោយអាជ្ញាធរអប្សរា ដង្ហើយរកយុត្តិធម៌
(សៀមរាប)៖ ក្រុមអាជ្ញាធរអប្សរា បានចុះរុះរេីសផ្ទះប្រជាពលរដ្ឋ មួយគ្រួសារក្នុងចំណោម៩គ្រួសារ នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ហេតុការណ៍ខាងលើនោះបានកើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
សូមជម្រាបថា អាជ្ញាធរអប្សរានៅតែបន្តរុះរើផ្ទះប្រជាពលរដ្ឋ ទាំងដែលបញ្ហារឿងនេះ ត្រូវបានប្រតិភូគណបក្សយុវជនកម្ពុជា ដែលមាន ឯកឧត្តម ពេជ្រ ស្រស់ ជាប្រធាន បានដាក់បញ្ហារបស់ប្រជាពលរដ្ឋទាំង៩គ្រួសារនេះ ចូលក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់រួចរាល់ហើយ និងបានបញ្ជូនឯកសារពាក់ព័ន្ធជូនដល់ សម្តេចតេជោនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជារួចហើយដែរ គឺរង់ចាំតែការសម្រេចរបស់ សម្ដេចតេជោ តែតែប៉ុណ្ណោះ។
ដោយឡែកខាងក្រុមអាជ្ញាធរអប្សរានៅតែបន្តរុះរើផ្ទះប្រជាពលរដ្ឋដោយមិនរង់ចាំចំណាត់ពីថ្នាក់ដឹកនាំនោះឡើយ ហើយថែមទាំងបោះពាក្យសម្ដីថា ” ចង់ដូចបឹងកក់មែន? ” សូម្បីបន្ទប់ទឹកក៏ពួកគាត់វាយកំទេចកំទេចចោលដែរ៕
(ផ្សាយផ្ទាល់)៖ ពលរដ្ឋ៩គ្រួសារ រងគ្រោះដោយអាជ្ញាធរអប្សរ៉ា ដង្ហើយរកយុត្តិធម៌
Posted by Fast News on Friday, January 31, 2020
ដោយ៖ ស៊ាងម៉ី