Update: អ្នកស្លាប់ដោយសារកូរ៉ូណាវីរុស កើនដល់២៥៩នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់១១ ៩៤៣នាក់
បរទេស៖ យោងតាមការចុះផ្សាយSouth China Morning Post បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលបាននិយាយថាចំនួនអ្នកស្លាប់ជារៀងរាល់ថ្ងៃពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ដោយមានអ្នកស្លាប់ចំនួន៤៦នាក់ទៀត ដែលជាចំនួនកំណត់ត្រាប្រចាំថ្ងៃខ្ពស់។
យោងតាមគណៈកម្មការសុខាភិបាលក្នុងខេត្តហ៊ូប៉ី ដែលក្នុងនោះវូហានជារដ្ឋធានី ដោយគិតពីត្រឹមព្រឹកថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណាកើនដល់២៥៨ និងអ្នកឆ្លងមេរោគកើនដល់១១ ៩៤៣។ ទិន្នន័យដដែល បានបញ្ជាក់ថា អ្នកដែលត្រូវបានព្យាបាលសះស្បើយ មានជាង២៥០នាក់ផងដែរ ៕អត្ថបទ៖ គឹមស្រ៊ិន