Hot News: ថៃរកឃើញអ្នករត់តាក់ស៊ីម្នាក់កើតវីរ៉ូសកូរ៉ូណា ដែលមិនធ្លាប់មានប្រវត្តិ ធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ

(បាងកក)៖ អាជ្ញាធរថៃទើបតែបានប្រកាសថា ករណីចម្លងវីរុសកូរ៉ូណាថ្មីពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតនៅថៃ ត្រូវបានរកឃើញជាលើកដំបូងទៅលើអ្នករត់តាក់ស៊ីម្នាក់។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជុំវិញព័ត៌មានខាងលើនេះលោក ថាណារ៉ាក់ ភីផាត់ (Tanarak Pipat) នាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបានគូសបញ្ជាក់ថា «ជនជាតិថៃ (អ្នករត់តាក់ស៊ី) ដែលទើបត្រូវបានរកឃើញផ្ទុកវីរុស (កូរ៉ូណាថ្មី) មិនធ្លាប់មានប្រវត្តិ ធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ ហើយវាទំនងជារូបគាត់ បានឆ្លងពីអ្នកជំងឺណាម្នាក់ ដែលបានធ្វើដំណើរពីប្រទេសចិន…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីនៅប្រទេសថៃទាំងនាពេលនេះគឺសរុបមាន ១៩នាក់ ក្នុងនោះម្នាក់ជាអ្នកតាក់ស៊ីថៃខាងលើនេះតែម្តង និង ១៨នាក់ទៀត គឺជាជនជាតិចិន ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន (Wuhan) នៃប្រទេសចិន ដែលជាចំណុចផ្ទុះដ៏កក្រើកនៃវីរុសកូរ៉ូណាថ្មី។ ដោយឡែកនៅថ្ងៃសៅរ៍ស្អែកនេះ រដ្ឋាភិបាលថៃនឹងបញ្ជូនយន្តហោះពិសេស ទៅដឹកពលរដ្ឋខ្លួន ១៦១នាក់ ពីវូហានផងដែរ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds