កុំចេះតែបង្អាប់ផ្តេសផ្តាសប្រយ័ត្ន!!បុរសម្នាក់ខឹងនារីម្នាក់យ៉ាងខ្លាំងចាប់ដុតសម្លាប់យុវតីវ័យ១៨ឆ្នាំ ព្រោះតែនាងតែងតែបង្អាប់គាត់ថា «ធាត់»
ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃ២៤ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ បុរសឈ្មោះ Ali Heri Sanjaya វ័យ២៧ឆ្នាំ បានដុតសម្លាប់យុវតីឈ្មោះ Rosida វ័យ១៨ឆ្នាំ ដែលជាមិត្តរួមការងារនឹងគ្នា។ មូលហេតុគឺដោយសារតែយុវតីរូបនោះតែងតែបង្អាប់ថាគាត់មានរូបរាងធាត់ដូចអ្នកចំបាប់ស៊ូម៉ូ។
នៅក្នុងថ្ងៃកើតហេតុ ក្រោយពីបាត់យុវតីរងគ្រោះមិនឃើញត្រលប់មកផ្ទះវិញ បន្ទាប់ពីចេញពីធ្វើការដូចសព្វដង ក្រុមគ្រួសារក៏បានរាយការណ៍ទៅកាន់ប៉ុស្ដិ៍ប៉ូលិស។ ប៉ូលិសបានខិតខំតាមស្វែងរក ហើយលុះមកដល់ចំណុចកើតហេតុនៅកសិដ្ឋានមួយកន្លែងក្នុងស្រុក Kabat បានប្រទះឃើញសាកសពភ្លើងឆេះអស់ស្ទើរតែ៧៥ភាគរយទៅហើយ។ ដោយផ្អែកទៅលើការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ បានបង្ហាញឲ្យដឹងថា នោះពិតជាសាកសពរបស់យុវតីរងគ្រោះពិតមែន។
យ៉ាងណាមិញ លុះមកដល់ថ្ងៃទី២៨ ខែមករា ប៉ូលិសបានចាប់ឃាត់ខ្លួនជនល្មើសនៅសណ្ឋាគារមួយកន្លែងក្នុងស្រុក និងបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីសួរចម្លើយ។ ហើយអ្វីដែលហួសចិត្តនោះគឺ ជនល្មើសនៅតែអាចបរិភោគអាហារយ៉ាងព្រងើយ បើទោះបីជានៅក្នុងបន្ទប់សួរចម្លើយក៏ដោយ។
ជុំវិញករណីឃាតកម្មខាងលើនេះដែរ ជនល្មើសអាចនឹងប្រឈមការកាត់ទោសប្រហារជីវិត៕
សូមទស្សនារូបភាពខាងក្រោម៖