ហេង ឡុង សរសេរលិខិតសុំអភ័យទោស ចំពោះការចែករំលែកវីដេអូមិនពិតតាមរយៈ Facebook ទាក់ទងនឹងការឆ្លងមេរោគកូរ៉ូណា
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក ហេង ឡុង សរសេរលិខិតសូមអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះកំហុសឆ្គងដោយអចេតនារបស់ខ្លួន ដែលបានចែករំលែកនូវវីដេអូនូវព័ត៌មានមិនពិត របស់ក្មេងស្រីម្នាក់ នៅទំព័រ Facebook ទាក់ទងនឹងវីរុស កូរ៉ូណា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថ្មីៗនេះ។
បើតាមលិខិតសុំអភ័យទោស របស់លោក ហេង ឡុង បានឱ្យដឹងថា ការបង្ហោះនូវវីដេអូនេះបានធ្វើឱ្យមានការយល់ច្រឡំ និងបង្កភាពវឹកវរដល់សង្គម ស្របពេលដែលប្រទេសកម្ពុជា បច្ចុប្បន្នកំពុងតែសប្បាយរីករាយជាមួយសន្តិភាព វឌ្ឍនភាព និងភាពសុខដុមរមនា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។ ខាងក្រោមនេះជាលិខិតសូមអភ័យទោសរបស់លោក ហេង ឡុង៖