ចង់ល្បីពេក ! ម្ចាស់គណនីហ្វេសបុកឈ្មោះ Sopheak Love ចេញមុខមកសារភាពកំហុសរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច
ម្ចាស់គណនីហ្វេសបុកឈ្មោះ Sopheak Love ចែកចាយ និងផ្សព្វផ្សាយ ព័ត៌មានមិនពិត ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីឆ្លងជំងឺ រលាកសួត ដោយវីរុសកូរ៉ូណា។ នាងបានចេញមុខមកសារភាពកំហុសរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ។