សម្តេចតេជោ ហ៊ុន សែន​ ៖យើងមិនត្រូវរត់ចោលគ្នា គ្រាដែលគេមានអាសន្នឡើយត្រូវរួមសុខរួមទុកជាមួយគ្នា

(ភ្នំពេញ)៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus)ដែលកន្លងទៅថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយមានទាំងព័ត៌មានពិត និងមិនពិត ដែលបានបង្កអោយមានការងឿងឆ្ងល់ និងការព្រួយបារម្ភ ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលពិបាកទទួលព័ត៌មាន។

នៅក្នុងការធ្វើសន្និសីទសារព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) សម្តេចក៏បានឡើកឡើង ទាក់ទងនឹងការស្នើអោយមានការជម្លៀសនិស្សិតខ្មែរ មកប្រទេសកម្ពុជាវិញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ យើងមិនចាំបាច់ត្រូវជម្លៀសនោះទេ។ ចំណែកនិស្សិតដែលបានមកម្ពុជាហើយនោះ គម្បីរកវិធីទាក់ទងដើម្បីបន្តទៅសិក្សាវិញ តែបើមិនបានសុំច្បាប់សាលាទេគេនឹងបញ្ឍប់ការសិក្សានៅចិនហើយ។ យើងមិនត្រូវរត់ចោលគ្នា គ្រាដែលគេមានអាសន្នឡើយត្រូវរួមសុខរួមទុកជាមួយគ្នា។ សម្តេចតេជោបានអរគុណដល់សារព័ត៌មាន BTV news ដែលបានចូលរួមផ្សាយព័ត៌ពិតប្រាកដ ទាក់ទងហេតុការណ៍នៃជម្ងឺនេះ រួមទាំងសារព័ត៌មានដែលមានវិជ្ជាជីវៈដ៏ទៃទៀត។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds