សម្ដេច ហ៊ុន សែន បាននិយាយថា មិនអាចបិទជេីងហោះហេីរពីចិនបានទេ វាអាចសម្លាប់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយទំនាក់ទំនងខ្មែរ-ចិន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) ។ក្នុងនោះផងដែរប្រជាជនជាច្រើនបាននាំគ្នាលើកមតិថា ប្រទេសកម្ពុជាគួរតែបិទជើងហោះហើរពីប្រទេសចិន ព្រោះខ្លាចមានប្រជាេះនចិមមកចម្លងជម្ងឺនេះ មកកម្ពុជា ព្រោះជម្ងឺនេះងាយនិងឆ្លងណាស់។
ទាក់ទងនឹងករណីនេះ សម្តេចបានលើកឡើងថា វាជាការសម្លាប់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយទំនាក់ទំនងខ្មែរ-ចិន។ សម្តេចបានកោតសរសើររដ្ឋាភិបាលចិនដែលយកចិត្តទុកដាក់លើបញ្ហានេះ។
«យើងមិនចាំបាច់ប្រកាសបិទទេ ចិនគេបិទខាងគេរួចជាស្រេចទៅហើយ ជាពិសេសនៅក្នុងក្រុងវូហាន រួមទាំងផ្លូវដែក និងផ្លូវគោកផងដែរ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។
បើតាមសម្តេចអ្នកដែលរងគ្រោះខ្លាំង គឺអ្នករកស៊ី និងទេសចរចិន ដែលមិនមានផលប៉ះពាល់។ សម្តេចមិនខ្វល់ប្រទេសផ្សេងគិតយ៉ាងម៉េចនោះឡើយ ប៉ុន្តែកម្ពុជា មិនប្រកាន់យកឥរិយាបថជម្លៀសពលរដ្ឋនោះឡើយ៕ អទ្ថបទ៖គឹមស្រ៊ិន