លោក ពេជ្រ ស្រស់ ថា លោក ខាន់ សុវណ្ណ អគុណធម៌មិនសមជាមនុស្សនោះទេ
រលាកសួតប្រភេទថ្មី Corona មានឥទ្ធិពលខ្លាំង និងកំពុងគំរាមកំហែងដល់ប្រទេសមួយចំនួនរួចមកហើយនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើដល់រដ្ឋាភិបាលកម្ពុជាគួរផ្អាកជើងហោះហើរពីចិនមួយរយ:សិនគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគCoronaរាលដាលនៅទូទាំងប្រទេសកម្ពុជារបស់យើង។
ទាក់ទងនឹងការស្នើរបស់លោក ពេជ្រ ស្រស់ នេះ ត្រូវបាន លោក ខាន់ សុវណ្ណ យកមកធ្វើជាល្បែងភ្នាល់គ្នា ដោយបបួលលោក ពេជ្រ ស្រស់ ដោយភ្នាល់ថា «ចាំមើលលោកពេជ្រ ស្រស់អាចស្នើសុំឲ្យរដ្ឋាភិបាលបិទជើងហោះហើររបស់ចិនមកស្រុកខ្មែរមួយរយៈបានដែរឬទេ?» លោកខាន់ សុវណ្ណ ចង់សាកបបួលភ្នាល់ត្រឹម១០ ០០០ដុល្លារ។
ឆ្លើយតបនឹងលោក ខាន់ សុវណ្ណ នេះ លោកពេជ្រ ស្រស់ បានសរសេរនៅលើ Facebook របស់លោកថា« ខ្ញុំមានសិទ្ធិស្នើ ចំពោះគេមានសិទ្ធិបដិសេធន៍ ឬធ្វើតាមសំណើ គឺជារឿងធម្មតា ហើយខ្ញុំក៏ធ្វើត្រឹមសិទ្ធិរបស់ខ្ញុំមិនឲ្យលើសមិនឲ្យខ្វះដែរ អ្វីដែលខ្ញុំគួរធ្វើគឺខ្ញុំធ្វើរួចរាល់ហើយ ដូច្នេះ សូមលោក ខាន់ សុវណ្ណ កុំយកសេចក្តីទុក្ខរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងនគរមកធ្វើជាល្បែង ភ្នាល់អី ពីព្រោះវាគឺជាការជាន់ឈ្លីសេចក្តីសុខរបស់ពលរដ្ឋខ្មែរ នៅពេលដែលអ្នកមិនប្រឹងស្វែងរកនូវដំណោះស្រាយពេលពលរដ្ឋមានទុក្ខសោក ដូច្នេះ គឺខ្ញុំមិនភ្នាល់ជាមួយលោក ខាន់ សុវណ្ណ ឯងទេ ដោយវាជាកាយវិកាដ៏អគុណធម៌មួយមិនសមជាមនុស្សនោះឡើយបើខ្ញុំស្នើបាន គឺពលរដ្ឋខ្មែរស្ងប់ចិត្តប៉ុន្តែបើខ្ញុំស្នើមិនបានគឺពលរដ្ឋកើតទុក្ខព្រួយ សម្រាប់ខ្ញុំនៅតែខំប្រឹងរកដំណោះស្រាយជូនពលរដ្ឋឲ្យអស់លទ្ធភាពរបស់ខ្ញុំ» ៕