សម្ដេច ហ៊ុន សែន ចេញ ស.ជ.ណ ឲ្យក្រសួងយុត្តិធម៌ពិនិត្យភាពមិនប្រក្រតី ដែលផ្កាយ២ គង់ ប៊ុនថន ឃុបឃិតគ្នាធ្វើប្លង់ដីជាន់លើដីពលរដ្ឋ តាមរបាយការណ៍ លោក ពេជ្រ ស្រស់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការចុះសិក្សាប្រមូលព័ត៌មានរបស់ប្រតិភូគណបក្សយុវជនកម្ពុជាពាក់ព័ន្ធនឹងទំនាស់ដីធ្លីដោយភាពមិនប្រក្រតីក្នុងការចេញប័ណ្ណកម្មសិទ្ធិឲ្យ លោក គង់ ប៊ុនថន ចេញប័ណ្ណកម្មសិទ្ទ ត្រួតគ្នាពីលើដីរបស់ប្រជាប្រជាពលរដ្ឋ 12 គ្រួសារ ស្ថិតនៅភូមិទី 2 ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

បើយោងទៅតាមផេក ហ្វេសប៊ុក​ លោក ពេជ្រ ស្រស់ បានបង្ហោះថា៖ រាជរដ្ឋាភិបាលបានឯកភាពឲ្យក្រសួងយុត្តិធម៌ពិនិត្យមើលលើករណីលោកធំពាក់ផ្កាយធ្វើប្លង់ដីរំលោភលើដីប្រជាពលរដ្ឋចំនួន១២គ្រួសារ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ….។២៨/០១/២០២០

ក្នុងករណីនេះផងដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញ ស ជ ណ ឲ្យក្រសួងយុត្តិធម៌ចុះពិនិត្យនិងសិក្សាស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថាករណីដីធ្លីប្រជាពលរដ្ឋបានស្នើសុំឲ្ស្ លោក ពេជ្រ ស្រស់ បានចុះទៅសិក្សាស្ថិតនៅភូមិទី 2 ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះប្រតិភូរបស់គណបក្សយុវជនកម្ពុជាបានចុះសិក្សាស្រាវជ្រាវនិងធ្វើរបាយការណ៍ដាក់ជូនសម្តេចតេជោ ដើម្បីដោះស្រាយកាលពីពេលកន្លងទៅ។

Image result for ហ៊ុន សែន​

Image may contain: 1 person, suit

Image may contain: text

 

Related image

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open