ជនជាតិដែលឆ្លងជំងឺ កូរ៉ូណានោះ ខណះនេះគឺអាចឈរនិយាយស្តីជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចំពោះជម្ងឺវិញនោះគឺ…
ព្រះសីហនុ បើគិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃ២៨មករា២០២០នេះ អ្នកជំងឺរូបនេះ អាចឈរ និយាយស្តីបានជាធម្មតា មិនមានអាការៈអ្វីធ្ងន់ធ្ងរទេនេះជាបុរសជនជាតិចិន ដែលឆ្លងវីរុសរលាកសួតថ្មី ឈ្មោះ Jia Jianhuaភេទ អាយុ៦០ឆ្នាំ កំពុងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក)។ ហើយបើតាមគ្រូពេទ្យថ្លែងថា អ្នកជំងឺរូបនេះ រក្សាទុកព្យាបាលមួយរយៈ បន្តទៀតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា បុរសអ្នកជំងឺរួបនេះ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣មករា២០២០ ជាមួយក្រុមគ្រួសារ៤នាក់ ក្នុងនោះក្រោយមានការសង្សយ័និងពិនិត្យធ្វើវិភាគទាំងបួននាក់ រួចមក មានវិជ្ជមាន កូរ៉ូណា តែ ម្នាក់គត់ ចំណែកសមាជិកគ្រួសារ មិនមានរកឃើញរោគសញ្ញាទេ ៕ ក្រសួងសុខាភិបាល បានឲ្យដឹងថាមានការរកឃើញករណីជនជាតិចិនម្នាក់មានផ្ទុកកូរ៉ូណា នៅកំពង់សោមនិង នៅ២នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដានព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ នៅក្នុងសន្និសីទកាសែតបានឲ្យដឹងថា ជនជាតិចិន ដែលកំពុងឆ្លង ក្រសួងកំពុងធ្វើការព្យាបាលឲ្យជា ពេលជាហើយ ទើបឲ្យត្រលប់ទៅវិញ ដើម្បីកុំឲ្យឆ្លងដល់គេ។សូមទស្សនារូបភាពខាងក្រោមនេះ