អភិបាលក្រុង​វូ​ហាន សារភាពថា អសមត្ថភាពក្នុងការ​គ្រប់គ្រង​វិបត្តិ​កូ​រ៉ូ​ណាវី​រុស

អភិបាលក្រុង វូ​ហាន លោក Zhou Xiangwan សារភាពថា ការ​គ្រប់​គ្រង់​វិបត្តិ​កូ​រ៉ូ​ណា​វីរុស​របស់​រដ្ឋបាល​លោក នៅ​ពុំទាន់​ល្អ​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយ​លោក​មាន​ឆន្ទៈ​ក្នុង​ការចុះ​ចេញពី​តំណែង​។ ការលើកឡើង​របស់លោក ធ្វើ​ឡើងខណៈ​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​ទៅដល់​ទីក្រុង​ដោយផ្ទាល់​ដើម្បី​ដឹកនាំ​កិច្ចប្រឹងប្រែង​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​នេះ ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់​៨១​នាក់​។

ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV កាលពី​ថ្ងៃ​ចន្ទ ២៧ មករា លោក Zhou Xiangwang បាន​ការពារ​ការសម្រេច​ចិត្ត​របស់លោក​ក្នុង​ការបិទ​ច្រកចេញចូល​របស់​ទីក្រុង វូ​ហាន ដែលមាន​ប្រជាជន​សរុប ១១​លាន​នាក់​។ ត្រង់នេះ លោក បកស្រាយ​ថា ការធ្វើ​បែបនេះ គឺជា​វី​ធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​រាំងខ្ទប់​ការ​សាយភាយ​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ហើយ​សង្កត់ធ្ងន់ថា លោក​មាន​ឆន្ទៈ​ទទួលខុសត្រូវ​។
«​ប្រសិនបើ ប្រជាជន ចង់​ទទួលបាន​គណនេយ្យភាព (​ពាក់ព័ន្ធ​រឿង​បិទ​ច្រកចេញចូល​) ហើយ​សាធារណជន មានប្រតិកម្ម​ខ្លាំង​ចំពោះ​រឿងនេះ យើង​មាន​ឆន្ទៈ​ក្នុង​ការលាលែង​»​។ លោក​អភិបាលក្រុង វូ​ហាន បញ្ជាក់​ដូច្នេះ ដោយ​សារភាព​ទៀតថា ពលរដ្ឋ​ហាក់​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​នេះឡើយ​។
មែនទែនទៅ ការលើកឡើង​របស់លោក​អភិបាលក្រុង Zhou Xiangwang ធ្វើ​ឡើងខណៈ​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង នៅ​ថ្ងៃទី​២៧ ខែមករា បាន​ទៅដល់​ទៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៊ី ។ ការធ្វើដំណើរ​ទស្សនកិច្ច​នៅ​តំបន់​នៅ​កណ្ដាល​រាតត្បាត​នេះ​របស់លោក លី គឺ​ដើម្បី​ទៅ​ដឹកនាំ​ក្រុមការងារ​ជាន់ខ្ពស់​មួយ​ដោយផ្ទាល់​ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។​
អភិបាលក្រុងវូហាន លោក Zhou Xiangwan  អំឡុងពេលធ្វើសន្និសីទព័ត៌មាន កាលពីថ្ងៃអាទិត្យ ២៦ ខែមករា ឆ្នាំ២០២០ (សារព័ត៌មាន Shanghai Daily)
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds