“គីឡូអូនមិនដែលខ្វះលុយផង”អត្ថន័យនៅក្នុងបទឡានសារ៉ែន!! ម្ចាស់បទ «ឡានសារ៉ែន» តន់ ចាន់សីមា ជំពាក់លុយ ចែកា ១៥០០ ដុល្លារ អត់សង!
មុននេះបន្តិចមានការចែករំលែកពេញហ្វេសប៊ុក បន្ទាប់ពីកំពូលអ្នកលក់ឡេដែលគេស្គាល់ឈ្មោះ អឿន ម៉ូលីកា ហៅ ចែកាលក់ឡេ បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយ ដោយនាងបានសរសេរថា តារាចម្រៀងទើបនឹងឡើងកូដ និង ជាម្ចាស់បទ «ឡានសារ៉ែន» បានជំពាក់លុយចំនួន ១៥០០ ដុល្លារ មិនព្រមសង ។

អ្នកនាង អឿន ម៉ូលីកា បានសរសេរដូច្នេះថា «ស្គាល់គាត់អត់បងប្អូន គាត់លូវល្បីខ្លាំងឡើង ជំពាក់ចែកា 1500$ សោះ មិនសង សន្យាថ្ងែ នេះថ្ងៃនោះ ប៉ុន្តែមិនដែលឃើញគោរពពាក្យសន្យា ខ្ញុំទ្រាំមិនបានទៀតទេ ខ្ញុំស្អប់ក្មេងសន្យាខ្យល់ 1500$ កំទេចលុយខ្ញុំទេ គ្រាន់ប្រាប់ទុកពេលឱ្យស្អែកមួយថ្ងៃទៀត ខ្ញុំនឹង live ឱ្យគេមើលឆាតដែលតែងតែសុំពន្យារពេលថាសង ប៉ុន្តែមិនសងកុំចង់លេងជាមួយខ្ងុំ 4141 ឱ្យតារាដែលកំពុងល្បីបានឃើញផង ខ្ញុំអាណិតរហូតហើយ ប៉ុន្តែមិនដែលយល់ពីរខ្ងុំវិញ 4141» ។
ក្នុងសំណេរសារនោះដែរ ចែកាលក់ឡេ បានព្រមានទុកពេលឱ្យដល់ថ្ងៃស្អែក បើមិនមានការសងទេនោះ នាងនឹងបើកបង្ហាញឱ្យគេឯងដឹងគ្រប់គ្នាពេញបណ្តាញសង្គម ។ យ៉ាងណាមិញបើងាកទៅមើលខាងតារាចម្រៀង តន់ ចាន់សីមា មិនទាន់មានប្រតិកម្មនៅឡើយទេ ៕