អ្នកគ្រូពេទ្យម្នាក់សុខចិត្តកោរសក់ខ្លួនឯង ដើម្បីព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅចិន
ដូចដែលយើងបានដឹងហើយថា វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន ដែលវីរុសថ្មីមួយនេះ បាននឹងកំពុងតែ បង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។ នៅទីក្រុងវូហាន គ្រូពេទ្យជាច្រើនហាក់មានភាពស្គមស្គាំងជាងមុន ដោយសារការខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺយ៉ាងច្រើនលើសលប់ ដែលចូលមកសម្រាកនៅឯមន្ទីពេទ្យជារៀងរាល់ថ្ងៃ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា អ្នកស្រី Shan Xia ដែលជាគិលានុបដ្ឋាយិធ្វើការនៅទីក្រុង វូហាន បានសម្រេចចិត្តកោរសក់ចេញនៅថ្ងៃទី ២៧ ខែមករា នេះ ដើម្បីសម្រួលដល់ការព្យាបាលអ្នកជំងឺដែលកំពុងឆ្លងវីរុសថ្មី Corona ។ ស្ត្រីជាម្ដាយវ័យ ៣០ ឆ្នាំដែលមានកូន ២ នាក់រូបនេះធ្វើការនៅមន្ទីពេទ្យ Renmin បាននិយាយថា មូលហេតុដែលនាងកោរសក់ដើម្បីចៀសវាងការឆ្លងមេរោគពីអ្នកជំងឺ ហើយជាពិសេសវាអាចសន្សំពេលវេលាបានច្រើននៅរៀងរាល់ពេលពាក់ និងដោះឈុតការពារម្ដងៗ។
គណៈកម្មការសុខភាពចិន បាននិយាយនៅថ្ងៃច័ន្ទនេះថា ពួកគេបានរៀបចំក្រុមគ្រូពេទ្យចំនួន ៩៥៩ នាក់មកពីខេត្តក្រុងចំនួន ៧ផ្សេងគ្នាទូទាំងប្រទេសចិនដូចជា ខេត្តហេណាន, ខេត្តជីលីន, ខេត្តលៀន, ខេត្តសានស៊ី, ខេត្តសានអានស៊ី, ក្រុងធានជីង និងក្រុងឆុងឈីង ដើម្បីជួយការពារ និងទប់ស្កាត់ការឆ្លងវីរុសផ្លូវដង្ហើមថ្មីនៅក្នុងទីក្រុងវូហាន។ ក្រៅពីនេះមានមនុស្សចំនួន ៧ នាក់ទៀតត្រូវបានបញ្ជូនទៅទីក្រុងប៉េកាំង ហឺប៉ី សៀងហៃ ហេណាន ហួណាន ក្វាងទុង និងស៊ីឈួន ដើម្បីពិនិត្យមើលដូចជា ការឆ្លងរាលដាល និងការព្យាបាល ក៏ដូចជាការការពារ នៅតាមសហគមន៍ និងស្ថាប័នវេជ្ជសាស្ត្រមូលដ្ឋានផងដែរ៕