សិស្សស្រី១៣នាក់ ដួលសន្លប់ បន្តកន្ទុយគ្នា មិនដឹងមូលហេតុអ្វី
មណ្ឌលគីរី៖ សិស្សានុសិស្សនៃសាលា វិទ្យាល័យ ហ៊ុនសែន កែវរមាស ក្នុងខេត្តមណ្ឌលគីរី មានករណីបានដួលសន្លប់ ជាបន្តបន្ទាប់ តាំងពីថ្ងៃទី ២១ ខែមករា មកម្ល៉េះ ហើយក៏បាត់ទៅវិញ។ ប៉ុន្តែបែរជាថ្ងៃនេះ រឿងហេតុនេះ បានកើតឡើងម្តងទៀត ដែលធ្វើឲ្យក្មេងសិស្សសាលាស្រីៗ បានដួលសន្លប់ ដល់ទៅ១៣នាក់ ។
យ៉ាងណាមិញ ខាងសាលា និង អាណាព្យាបាលបាននាំក្មេងស្រីទាំង១៣ នាក់នេះ ទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាល និងតាមដានពិនិត្យពីជំងឺ និងមូលហេតុ ដែលពួកគេដួលសន្លប់ តែក៏មិនទាន់បានដឹងពីមូលហេតុដែរថា យុវតីទាំងនេះ ដួលសន្លប់មកពីមូលហេតុអ្វីនោះដែរ។
ក្នុងនោះ មានឈ្មោះសិស្សដូចជា ហើយពួកគេ សុទ្ធតែស្រីទាំងអស់៖
១/.រង្សី លីហ្សា (ស្រី) សិស្សថ្នាក់ទី១១
២/.វី ដាវិន (ស្រី)
៣/.សំអឿន សុភារី (ស្រី)
៤/.អុល ស្រីនីត (ស្រី)
៥/.សាវុធ ស្រីកា (ស្រី)
៦/. ស៊ីម ស្រីលីន (ស្រី)
៧/.សេង លីឈីង (ស្រី)
៨/.ចន្ថា ស្រីណាត (ស្រី)
៩/.ឈូក ស្រីពជ្រ (ស្រី)
១០/.ជុំ ស្រីនីន (ស្រី)
១១/.រ៉ាន គន្ធា (ស្រី)
១២/. ម៉េក គន្ធា (ស្រី)
១៣/.យាន ដាណេ (ស្រី)