ក្រោយពីឯកឧត្តម ពេជ្រ ស្រស់ អន្តរាគមន៍ទៅឯកឧត្តម ហេង សួរ ឥឡូវនេះប្អូនប្រុសដែលគេបោកយកទៅម៉ាឡេស៊ី ត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានជួបរួចរាល់ហើយ

(ភ្នំពេញ)៖ ក្រោយពីមានករណីបុរសម្នាក់ បានឆាតមកឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សកម្ពុជា ឲ្យជួយផងព្រោះគាត់ត្រូវគេបោកយកទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី។

បន្ទាប់ពីយុវជនរូបនេះបានប្ដឹងមកលោក ពេជ្រ ស្រស់ មិនប៉ុន្មានផងលោក ពេជ្រ ស្រស់ បានចំណាយពេលតែ ៤០នាទី ធ្វើការទាក់ទងទៅគ្រប់ស្ថាប័ន និងជាមួយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ បានធ្វើការកំណត់ទីតាំងរបស់យុវជនរូបនោះ ហើយបន្តសហការដើម្បីយកយុវជន ឆុន រ៉ាឆេន មកប្រទេសកម្ពុជាវិញ។

ខណៈនេះប្អូនប្រុសដែលគេបោកយកទៅប្រទេសម៉ាឡេស៊ីនោះ គឺត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានជួបរូបគាត់ហើយ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ សរសេរនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

លោកបន្តថា ខ្ញុំសូមអរគុណចំពោះការខិតខំរបស់ស្ថានទូតកម្ពុជានៅទីនោះ និងសូមអរគុណ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួង ការងារផងដែរ ដែលខិតខំជួយប្អូនប្រុសត្រូវបានគេបោកនោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open