ប្រាប់អោយហើយកុំចេះតែហៅគេប្តីផ្តេសផ្តាស!! ខឹងនារីម្នាក់ហៅប្តីៗពេញៗមាត់ខឹងពេកទ្រាំមិនបាន វាយដេរអស់៣ថ្នេរ

បាត់ដំបង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន បានផ្ទុះរូបភាពមួយសន្លឹក លើបណ្ដាញសង្គម ដែលមានក្មេងស្រីមួយរូប បានរងរបួសបែកចិញ្ចើម ហូរឈាមយ៉ាងសស្រាក់ អមដោយទឹកភ្នែករលីងរលោង គួរឲ្យអាណិតណាស់។

អ្វីដែលពិសេស តាមរយៈគណនីហ្វេសប៊ុកមួយ បានបញ្ជាក់ថា ក្មេងស្រីរូបនោះ ​ត្រូវបានក្មេងប្រុស៤រូប ដែលទើបតែមានអាយុ១២ និង១៣ឆ្នាំប៉ុណ្ណោះ ព្រួតគ្នាវៃដំយ៉ាងដំណំ ដោយមានរបួសចិញ្ចើមដេរអស់៣ថ្នេរ ធ្វើឲ្យមហាជនហួសចិត្ត និងអាណិតក្មេងស្រីរូបនោះជាពន់ពេក។

យ៉ាងណាមិញ មិនយូរប៉ុន្មាន ក្មេងប្រុសទាំង៤រូបនោះ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង បានហៅមកសាកសួរ​ និងបានរៀបរាប់ដំណើររឿងមុនពេលកើតហេតុថា​៖

មុនពេលកើតហេតុ ក្មេងស្រីរូបនោះ បាននិយាយចំអែចំអន់ លេងជាមួយសិស្សប្រុសៗទាំង៤នាក់ថាជាប្ដីៗពេញមាត់ ស្របពេលដែលពួកនោះ មិនពេញចិត្តនឹងពាក្យនេះ ក្មេងស្រីរូបនោះ ក៏បានធាក់សិស្សប្រុសម្នាក់មុន ទើបបង្កជាអំពើហឹង្សា។ដោយឡែក ក្រោយពីជួបរឿងរ៉ាវបែបនេះហើយ ក្មេងស្រីរងគ្រោះ បានទាមទារសំណងចំនួន១២លានរៀលដដែល ហើយម្ដាយឪពុកក្មេងប្រុសៗ បានលើកដៃសំពះ សុំសងតែ៨០ម៉ឺនប៉ុណ្ណោះ ព្រោះពួកគាត់ជាកម្មករថៃ ក្រីក្រណាស់

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open