ឃាត់ខ្លួនជនជាតិថៃម្នាក់ ពីបទប្រើអំពើហិង្សា ដោយមានស្ថានទម្ងន់ទោស យកកាំបិតបុ័ងតោ កាប់ទៅលើជនជាតិខ្មែរអ៊ីស្លាម ឲ្យរងរបួសធ្ងន់

(ប៉ៃលិន)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើការឃាត់ខ្លូនភ្លាមៗ បន្ទាប់ពីប្រើប្រាស់អំពើហិង្សា លើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចហាងផឹកស៊ីមួយកន្លែងឈ្មោះ Seven Top ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា៖ បើតាមសាក្សីប្រាប់ថា ដំបូងឡើយជនសង្ស័យ និងជនរងគ្រោះ បានចូលផឹកស៊ីសប្បាយ នៅក្នុងហាងទីតាំងខាងលើ ក្នុងឪកាសបុណ្យចូលឆ្នាំចិន លុះផឹកបានមួយសន្ទុះ ក៍ចាប់ផ្តើមស្រវឹងរៀងៗខ្លូន ហើយក៍មានពាក្យសំដីឌឺដង ដាក់គ្នា ទៅវិញទៅមក ។ប្រភពព័ត៌មាន បានបន្តថា៖ បន្ទាប់មកមិនយូរប៉ុន្មាន ស្រាប់ភាគីជនសង្ស័យ មិនដឹងយកកាំបិតបុ័ងតោ ពីណាមក កាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួស បង្កការភ្ញាក់ផ្អើល និងរាយការប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុតែម្តង ។
បើតាមលោក រី ដារ៉ា អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ពិតជាមានករណីប្រើប្រាស់អំពើហិង្សា ដោយមានស្ថានទម្ងន់ទោស ប្រាកដមែន ដោយជនសង្ស័យឈ្មោះ វ៉ាន់ឆៃ កុរ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិថៃ ស្នាក់នៅទីតាំងកើតហេតុ ខាងលើ ដែលប្រើប្រាស់កាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ាត់ រូស័ក្ក ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែអ៊ីស្លាម រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសចំក្បាល ផ្នែកខាងក្រោយធ្ងន់ ។លោកអធិការស្រុក ក៍បានបញ្ជាក់ដែរថា៖ មូលហេតុ ដែលបណ្តាលឲ្យមានករណីហិង្សា ខាងលើ មកពីទំនាស់ពេលផឹកស៊ីស្រវឹង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុក ធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះ កំពុងធ្វើការព្យាបាល ដោយគ្រូពេទ្យជំនាញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open