Breaking News: គិតត្រឹមម៉ោង ១០យប់នេះ ចំនួនអ្នកឆ្លងជំងឺរលាកសួត Corona ប្រភេទថ្មីនៅចិនបានកើនដល់ ២០៧០នាក់ (កើនឡើង ៧០០នាក់ធៀបនឹងម្សិលមិញ)
Breaking News: គិតត្រឹមម៉ោង ១០យប់នេះ ចំនួនអ្នកឆ្លងជំងឺរលាកសួត Corona ប្រភេទថ្មីនៅចិនបានកើនដល់ ២០៧០នាក់ (កើនឡើង ៧០០នាក់ធៀបនឹងម្សិលមិញ) អ្នកស្លាប់ឡើងដល់ ៥៦នាក់ ខណៈករណីឆ្លងនៅប្រទេសផ្សេងៗសរុបឡើងដល់ ៣៧ករណី (ថៃច្រើនជាងគេ – ៨ករណី)
អាជ្ញាធរចិនបានចាត់វិធានការជាបន្តបន្ទាប់ ដោយបានបិទទីក្រុងកាន់តែច្រើន ជុំវិញក្រុងវូហាន ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះរាតត្បាតជំងឺនេះ។ ក្នុងនោះគឺបិទមធ្យោបាយធ្វើដំណើរ ដូចជា យន្តហោះ រថភ្លើង និងផ្លូវចេញពីទីក្រុងជាង ១០ ដែលកំពុងកើតមានករណីឆ្លងមេរោគ កូរ៉ូណាវីរុស ខណៈដែលទីក្រុងទាំងនោះមានប្រជាជនសរុបជាង ៥៦លាននាក់។
ការបិទ រារាំងប្រជាជនដល់ទៅ៥៦លាននាក់ មិនឲ្យធ្វើដំណើរចាកចេញ ពីទីក្រុងដែលខ្លួនរស់នៅ ដោយសារតែខ្លាចឆ្លងរីករាលដាលមេរោគ Corona គឺជាចំណាត់ការដ៏ធំសម្បើម មិនធ្លាប់មាន ក្នុងប្រវត្តិជំងឺរាតត្បាតលើពិភពលោក។
ក្រសួងហិរញ្ញវត្ថុចិនបាននិយាយនៅថ្ងៃអាទិត្យនេះថាគ្រប់ផ្នែកទាំងអស់នៃនាយកដ្ឋានរបស់ខ្លួនបានត្រៀមថវិកាសរុបចំនួន 11.22 ពាន់លានយន់ (ប្រហែល 1.6 ពាន់លានដុល្លារអាមេរិក) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏សាហាវនេះ ៕