រំភើបណាស់កំពង់សោមត្រលប់មកវិញហើយ! ចូលឆ្នាំចិនថ្ងៃទី១ ភ្ញៀវទេសចរជិត៣ម៉ឺននាក់មកលេងខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍មួយដ៏មានសក្ដានុពលរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ២៨,០៣៤នាក់ កើនឡើង៧.៧៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានត្រឹម២៦,០០៦នាក់។

ចំនួនភ្ញៀវទេសចរខាងលើនេះ មានភ្ញៀវជាតិប្រមាណនាក់ ២២,២៣៣នាក់ កើនឡើង៨.៥២% (ឆ្នាំ២០១៩ មាន២០,៤៨៦នាក់) និងភ្ញៀវអន្តរជាតិប្រមាណនាក់ ៥,៨០១នាក់ កើនឡើង៥.០៩% (ឆ្នាំ២០១៩ មាន៥,៥២០នាក់)៕ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទដែលជាប់ទាក់ទង