រន្ធត់! បុរសម្នាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិៈម៉ូតូ បុករថយន្ត ក្នុងទឹសដៅច្រាស់ទឹសគ្នា
(ប៉ៃលិន)៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនិងកន្លែង ដោយសារតែបើកបរម៉ូតូវ៉ាជែង មិនប្រយ័ត្ន បណ្តាលឲ្យទៅបុកជាមួយរថយន្តមួយគ្រឿង ក្នុងស្ថានភាពបញ្ច្រាស់ទឹសគ្នា កាលពីវេលាម៉ោង១៤ និង ១០នាទីរសៀល ថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវលំមួយខ្សែរ ក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមសាក្សី ដែលឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា៖ ដំបូងឡើយគេឃើញបុរសម្នាក់ បើកបរម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ពីត្បូងទៅជើង លុះមកដល់ទីតាំងកើតហេតុ ក៍ស្រាប់តែរ៉េចង្កូត ទៅបុករថយន្តមួយគ្រឿង ដែលបើកបរមកពីមុខ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងតែម្តង ។ ប្រភពព័ត៌មាន បានបន្តថា៖ ក្រោយកើតហេតុ ម្ចាស់រថយន្ត បានចុះពីរថយន្ត គេចខ្លូន បាត់ស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែង ចំណែកសមត្ថកិច្ចចរាចរណ៍ក្រុងប៉ៃលិន ក៍បានចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវ រកម្ចាស់រថយន្តផងដែរ។
បើតាមលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖ នៅវេលាកើតហេតុ ខាងលើ ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកជាមួយរថយន្ត ពិតប្រាកដមែន ដោយករណីនេះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតបុរសម្នាក់ និងកន្លែង។ លោកអធិការ បានបន្តថា៖ ភាគីម៉ូតូឈ្មោះ រិទ្ធ រ៉ាត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរប្រជាការពារ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាក់ស្កុបពី ពណ៌ស ខៀវ ពាក់ស្លាកលេខ បាត់ដំបង ១M ១៣៧៨ ក្នុងទិសដៅ ពីត្បូងទៅជើង ស្លាប់នៅកន្លែងកើតហេតុ (ម៉ូតូខូចខាតធ្ងន់ធ្ងរ) ចំណែកភាគីរថយន្ដ មិនស្គាល់អត្ដសញ្ញាណ (គេចខ្លួន) បើកបររថយន្ដម៉ាកតូយូតា សេរីចាស់ ពាក់ស្លាកលេខ (រលុប) ក្នុងទិសដៅពីជើងទៅត្បូង ខូចខាតរថយន្ដកំរិតស្រាល ។លោកក៍បានបញ្ជាក់ថា៖មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ។
បច្ចុប្បន្ន វត្ថតាងម៉ូតូ និងរថយន្ត ត្រូវការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នា តាមនីតិវិធី ចំណែកសពភាគីម៉ូតូ ត្រូវប្រគល់ជូនសាចញិត្ត យកទៅធ្វើបុណ្យតាមប្រណៃណីផងដែរ៕