សាហាវណាស់ ! អ្នកជំនាញសុខភាពថា កូរ៉ូណាវីរុស អាចសម្លាប់មនុស្ស៦៥លាននាក់ប្រើពេលតែ ១ឆ្នាំកន្លះ

(អាមេរិក)៖ បើយោងតាម លោក Eric Toner ដែលជាអ្នកវិទ្យាសាស្រ្តនិងជាអ្នកជំនាញសុខភាព នៅមជ្ឈមណ្ឌលសុវត្ថិភាពសុខភាពអាមេរិកបានឲ្យដឹងថាក្រុមការងារលោកបានធ្វើការស្រាវជ្រាវគំរូលើវីរុសនេះតាមរយៈស្រាវជ្រាវលើប្រព័ន្ធកុំព្យូរទ័រ ហើយរកឃើញទិន្នន័យនៃ វីរុស Coronavirus នេះអាចនឹងសម្លាប់មនុស្សទូទាំងពិភពលោកប្រមាណ ៦៥លាននាក់ក្នុងរយៈពេលតែមួយឆ្នាំកន្លះប៉ុណ្ណោះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែ​មករា នេះ អ្នកឆ្លងជំងឺ​មាន​ដល់​ទៅជាង១៣០០នាក់ ខណៈចំនួនអ្នកស្លាប់កើន​ដល់៤១នាក់ ដែលស្ថិតនៅ​ក្នុង​ប្រទេសចិនទាំងអស់។ ក្រៅពីប្រទេស៤នៅអាស៊ានមានដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ចិន ព្រមទាំងប្រទេស តំបន់ផ្សេងទៀតដែលរកឃើញវត្តមានកូរ៉ូណាវីរុសរួមមាន ហុងកុង បារាំង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និង​នេប៉ាល់៕

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open