មកមើលពីវិធានការ នៃការរឹតបន្តឹង ការអនុវត្ត ច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក ឆ្នាំ២០២០

( ភ្នំពេញ )៖ ក្នុង សេចក្តីប្រកាស ចុះ ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ សម្តេច ក្រឡាហោម ស ខេង បាន លើកឡើងថា យោងតាម សភាពការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ក្នុង ឆ្នាំ ២០១៩ កន្លងទៅនេះ បានបង្ហាញ ឲ្យ ឃើញថា គ្រោះថ្នាក់ ចរាចរណ៍ មាន កំណើន យ៉ាងគំហុក ទាំង ស្លាប់ ទាំង របួស និង ទាំង ការខូចខាត ទ្រព្យសម្បត្តិ សាធារណៈ ទ្រព្យសម្បត្តិ ឯកជន បើ ប្រៀបធៀប នឹង ឆ្នាំ ២០១៨ ។ ជាក់ស្តែង អ្នកស្លាប់ កើនឡើង ចំនួន ២២០ នាក់ ស្មើនឹង ១២% និង អ្នករបួស កើនឡើង ចំនួន ១៣៧១ នាក់ ស្មើនឹង ២៩% ។ ទាំងនេះ មូលហេតុ ដោយសារ កត្តា សំខាន់ បីយ៉ាង គឺ កត្តា កំណើន យានយន្ត ( ប្រមាន ៣៧% ) កត្តា ហេដ្ឋារចនាសម្ព័ន្ធ ដែល មិនមាន តុល្យភាព នឹង កំណើន យានយន្ត និង កត្តា ឥរិយាបថ របស់ អ្នកប្រើប្រាស់ ផ្លូវ ដែល មិន គោរព និង អនុវត្ត ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ឲ្យ បាន ម៉ឺងម៉ាត់ ។

ដើម្បី ទប់ស្កាត់ និង កាត់បន្ថយ ជា អតិបរមា នូវ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ក្នុង ឆ្នាំ ២០២០ នេះ អនុវត្តតាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា « ថ្ងៃនេះ ថ្ងៃស្អែក កុំ ឲ្យ មាន គ្រោះថ្នាក់ ចរាចរណ៍ » សម្តេច ក្រឡាហោម ស ខេង ក្នុងនាម ប្រធាន គណៈកម្មាធិការ ជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក បាន ណែនាំ ៤ ចំណុច រួមមាន ៖
១- ក្រសួង ស្ថាប័ន អាជ្ញា ធរមាន សមត្ថកិច្ច គ្រប់ ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និង សាលារៀន … ត្រូវ បន្ត និង បង្កើន ការផ្សព្វផ្សាយ ការអប់រំ ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត … ឲ្យ ប្រកាន់ខ្ជាប់ នូវ ការគោរព ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ។ ទន្ទឹមនេះ ត្រូវ បញ្ចូល ស្មារតី គោរព ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ទៅក្នុង បទបញ្ជាផ្ទៃក្នុង ក្រសួង ស្ថាប័ន … របស់ខ្លួន ។

២- អ្នកបើកបរ យានជំនិះ គ្រប់ ប្រភេទ ត្រូវ ប្រកាន់ខ្ជាប់ នូវ សីលធម៌ ១០ ចំណុច ឱ្យបាន ដាច់ខាត ( ដកស្រង់ ចេញពី ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ) ដែលមាន ដូចខាងក្រោម ៖
១. ត្រូវ ចេះ បើកបរ
២. ត្រូវ ពាក់មួក សុវត្ថិភាព
៣. ត្រូវ ពាក់ ខ្សែក្រវ៉ាត់ សុវត្ថិភាព
៤. ត្រូវ ប្រកាន់ ស្តាំ
៥. ត្រូវ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្ត
៦. ត្រូវ ប្រុងប្រយ័ត្ន ជានិច្ច
៧. មិនត្រូវ បើកបរ លើស ល្បឿន កំណត់
៨. មិនត្រូវ បើកបរ ក្រោម ឥទ្ធិពល គ្រឿង ស្រវឹង
៩. មិនត្រូវ បើកបរ ក្រោម ឥទ្ធិពល គ្រឿងញៀន
១០. មិនត្រូវ បើកបរ ក្នុងស្ថានភាព ងងុយដេក

៣- គណៈកម្មាធិការ ជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក សូម ប្រកាស យក ឆ្នាំ ២០២០ ជា ឆ្នាំ នៃ ការ រឹតបន្តឹង អនុវត្ត ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ។

៤. អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ទាំងអស់ និង កងកម្លាំង អនុវត្ត ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ត្រូវយក អស់ ស្មារតី ទទួលខុសត្រូវ រឹតបន្តឹង ការអនុវត្ត ច្បាប់ ដោយ ស្មើភាព ដោយ គ្មាន ការលើកលែង ដោយ តម្លាភាព និង ប្រកបដោយ សីលធម៌ វិជ្ជាជីវៈ សំដៅ ជំរុញ អ្នកប្រើប្រាស់ ផ្លូវ ឱ្យ គោរព ច្បាប់ ឲ្យ បាន ម៉ឺងម៉ាត់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds