ស៊ែរមួយទៅ ! ដើម្បីឲ្យបងប្អូនយើងបានដឹងពីវិធីការពារជំងឺ ​កូរ៉ូណាវីរុសប្រភេទថ្មី ដែលរាតត្បាតជិតទឹកដីកម្ពុជា

(ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់ នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង (CDC) ដើម្បីការបង្ការចំលង ​កូរ៉ូណាវីរុសប្រភេទថ្មី ៖
១.​ ឧស្សាហ៏លាងដៃ​ ដោយអាល់កុល​ ហ្សែល​ ឬសាប៊ូនិងទឹក
២.​ ពេលក្អក​ និងកណ្តាស​ ខ្ទប់មាត់និងច្រមុះ​ ដោយកែងដៃ​ ឬក្រដាស​ ឬកន្សែង​ ក្រមា​ និងលាងដៃ
៣.​ ជៀសវាងប៉ះពាល់ជាមួយបុគ្គលទាំងឡាយណាដែលមាន​ រោគសញ្ញាគ្រុនក្តៅ​ និងក្អក
៤​.​ បេីអ្នកមានគ្រុនក្តៅ​ ក្អក​ និងពិបាកដកដង្ហេីម​ សូមរកការព្យាបាលឱ្យឆាប់​ និងប្រាប់ពីប្រវត្តិនៃការធ្វេីដំណេីរដល់គ្រូពេទ្យ
៥.​ សូមកុំប៉ះពាល់សត្វរស់​ និងផ្ទៃទាំងឡាយមានដាក់សត្វរស់
៦.​ សូមកុំបរិភោគសាច់ឆៅ​ និងស៊ុតឆៅ
៧.​ អនុវត្ត៏អនាម័យខ្ជាប់ខ្ជួន​ ក្នុងការសំលាប់សត្វ​ចំអិនសាច់​ និងដាក់ដោយឡែកអាហារឆៅ​ និងអាហារឆ្អិន​
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​
អ្នកនាំពាក្យក្រសួងសុខាភិបាល ។

គិតត្រឹមវេលាម៉ោង​១១ និង​៣០នាទីថ្ងៃទី២៥ ខែ​មករា នេះ អ្នកឆ្លងជំងឺ​មាន​ដល់​ទៅជាង១៣០០នាក់ ខណៈចំនួនអ្នកស្លាប់កើន​ដល់៤១នាក់ ដែលស្ថិតនៅ​ក្នុង​ប្រទេសចិនទាំងអស់។ ក្រៅពីប្រទេស៤នៅអាស៊ានមានដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ចិន ព្រមទាំងប្រទេស តំបន់ផ្សេងទៀតដែលរកឃើញវត្តមានកូរ៉ូណាវីរុសរួមមាន ហុងកុង បារាំង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និង​ណេប៉ាល់៕

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds