បន្ទាប់ពី ថៃ និងវៀតណាម ! ជំងឺរលាកសួត កូរ៉ូណាវីរុស បានឆ្លងទៅដល់ម៉ាឡេស៊ីហើយ

បើយោងតាមការចេញផ្យាយរបស់ របស់ CNA បានអោយដឹងថា អាជ្ញាធរម៉ាឡេស៊ី បានអះអាងពីការរកឃើញករណីឆ្លងជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ចំនួន​៣ករណី ដែលអ្នកទាំងនោះ ជាប់ពាក់ព័ន្ធជាមួយ​អ្នកជំងឺជនជាតិ​ចិន​ដំបូងនៅសិង្ហបុរី។

គួរជម្រាបថា ម៉ាឡេស៊ី ក្លាយជាប្រទេសទី៤នៅ​តំបន់អាស៊ីអាគ្នេយ៍ដែលមាន​ករណី​ឆ្លងជំងឺ​រលាកសួតថ្មី កូរ៉ូណាវីរុស ពីសំណាក់អ្នកដំណើរចេញពីក្រុង​វូហាន ប្រទេស​ចិន។ ប្រទេស​អាស៊ាន​ផ្សេងទៀត​ដែលបាន​រកឃើញ​អ្នក​ជំងឺ​ប្រភេទថ្មីនេះ មាន​ថៃ (៥ករណី), សិង្ហបុរី (៣ករណី) និង​វៀតណាម (២ករណី)។

គិតត្រឹមវេលាម៉ោង​១១ និង​៣០នាទីថ្ងៃទី២៥ ខែ​មករា នេះ អ្នកឆ្លងជំងឺ​មាន​ដល់​ទៅជាង១៣០០នាក់ ខណៈចំនួនអ្នកស្លាប់កើន​ដល់៤១នាក់ ដែលស្ថិតនៅ​ក្នុង​ប្រទេសចិនទាំងអស់។ ក្រៅពី​ប្រទេស៤នៅអាស៊ាន និង​ចិន ប្រទេស និង​តំបន់ផ្សេងទៀតដែល​រក​ឃើញ​វត្តមានកូរ៉ូណាវីរុសរួមមាន ហុងកុង បារាំង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និង​ណេប៉ាល់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open