លោក ពេជ្រ ស្រស់៖ ការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋគឺជាភារ:កិច្ចរបស់ខ្ញុំ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានទៅចូលរួមស្ដាប់បញ្ហារបស់ពលរដ្ឋដែលបានប្តឹងមករូបលោកអោយជួយស្វែងរកផ្លូវដោះស្រាយ មួយចំនួនជាមួយនៅខេត្តព្រះសីហុ ដោយថ្មីៗនេះប្រជាពលរដ្ឋបានប្តឹងកលោកថាមានករណីការរំលោភយកដីបំពានប្លង់រឹង និងការបិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរ នៅខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នាព្រឹកមិញនេះ គឺមានការចូលរួមពី ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ជាមួយនឹងភាគីពាក់ព័ន្ធនិងអាជ្ញាធរមួយចំនួនទៀតក្នុងការស្វែងរកដំណោះស្រាយក្នុងករណីខាងលើនេះ។

យោងតាមគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានសរសេរបញ្ជាក់ថា «ការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ គឺជាភារ:កិច្ចរបស់ខ្ញុំ និងការស្វែងរកផ្លូវដោះស្រាយ វាមិនមែនសាមញ្ញដូចការគិតរបស់ជនមួយចំនួនបានគិតនោះឡើយ។
លោកបានបញ្ជាក់ទៀតថា ខ្ញុំ នឹង ឯ.ឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចូលរួមស្តាប់ក្នុងបញ្ហាមួយចំនួនរបស់ពលរដ្ឋដែលបានប្តឹងមករូបខ្ញុំ ហើយការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ គឺជាភារ:កិច្ចរបស់ខ្ញុំ និងការស្វែងរកផ្លូវដោះស្រាយ វាមិនមែនសាមញ្ញដូចការគិតរបស់ជនមួយចំនួនបានគិតនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open