រដ្ឋាភិបាលចេញ ស.ជ.ណ ចំនួន ១០ ជូនប្រតិភូគណបក្សយុវជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ
(ភ្នំពេញ)៖ ចាប់តាំងពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងមកយើងឃើញថាមានការសិក្សាស្រាវជ្រាវ ភាពមិនប្រក្រតីរបស់មន្ត្រីថ្នាក់ក្រោមជាតិ។ ក្នុងនោះប្រតិភូគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ទទួលបានការចាប់អារម្មណ៍ជាងគេ ពោលគឺ
បក្សនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញ ស.ជ.ណ ចំនួន ១០ ស.ជ.ណ រួចមកហើយ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលបានដាក់ពាក្យបណ្ដឹងមកកាន់គណបក្សនេះ។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីន្ត្រី និងរដ្ឋមន្ត្រីសម្រាប់ប្រធាន និងអនុប្រធានបក្សនីមួយៗ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
ខាងក្រោមនេះ ជាលិខិត ស.ជ.ណ ដែលអង្គភាពពត៌មាន Fast News ទទួលបាន ៕
ដោយ៖ ស៊ាងម៉ី