នុះត្រូវប៉ាន់សិស្សសាលាដែលចង់ដើរលេងថ្ងៃចូលឆ្នាំចិន៖ ក្រសួងអប់រំ ៖សាលាទាំងអស់ត្រូវបើកទ្វារដំណើរការធម្មតាក្នុងឱកាសបុណ្យចូលឆ្នាំចិន អ្នកអវត្តមាន ត្រូវអនុវត្ត……

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ថា ក្នុងអំឡុងបុណ្យចូលឆ្នាំចិន គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបើកទ្វារដំណើរការជាប្រក្រតី មិនអនុញ្ញាតឲ្យឈប់សម្រាកនោះឡើយ។

បើតាមលោក រស់ សុវាចា ដោយយោងតាមអនុសាសន៍របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសូមអំពាវនាវ ឲ្យគ្រប់គ្រឹះស្ថានទំាងអស់ អនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលិកអប់រំ សិស្សានុសិស្ស ដែលអវត្តមានក្នុងអំឡុងបុណ្យចូលឆ្នំាចិន និងណែនំា គ្រឹះស្ថានសិក្សាទំាងអស់ឲ្យអនុវត្តកម្មវិធីសិក្សាឲ្យបានពេញលេញ ដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ឲ្យក្លាយជាពលរដ្ឋសាកល ដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹងបរិបទពិភពលោក តំបន់ និងជាតិ។

លើសពីនេះក្រសួងអប់រំ យុវជន និងកីឡា ក៏សូមក្រើនរំលឹកដល់មាតាបិតាសិស្ស ត្រូវលើកទឹកចិត្តកូនឲ្យមករៀនជាប្រចំា មិនគួរដាក់ការធ្វើដំណើរកម្សាន្ដ ប៉ះចំថ្ងៃកូនសិក្សានោះទេ។

សូមជម្រាបថា បុណ្យចូលឆ្នំាចិន មិនស្ថិតនៅក្នុងអនុក្រឹត្យលេខ១១២ អនក្រ បក ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចំាឆ្នំា២០២០ នោះទេ៕អត្ថបទ៖គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open