រថយន្តមួយគ្រឿងច្លងចរន្តខ្សែរភ្លើងបានឆេះ ក្បែរការ៉ាស់សាំង ច្រមុះជ្រូកស្ទឹងមានជ័យ ផ្អើលអស់ពលរដ្ឋនិងអ្នកដំណើរ
ភ្នំពេញ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ១១និង៣៥នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ២១៧ ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយមានរថយន្តមួយគ្រឿង ឆ្លងចរន្តឆេះផ្អើលអស់ពលរដ្ឋក្បែរនោះនាំគ្នាបាញ់ពន្លត់ និងហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-1173 បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះរលត់ ហើយអ្នកបើកបរ ក៏ព្យាយាមបញ្ឆេះរថយន្ត ស្រាប់តែឆ្លងចរន្ត បណ្តាលឲ្យឆេះហុយផ្សែងខ្លាំងឡើងតែម្តង។ ធ្វើឲ្យបុគ្គលិកការ៉ាស់សាំងសូគីមិច បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់អស់ជាច្រើនបំពង់ នៅតែមិនរលត់ រួចហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍តែម្តង បាញ់អស់មួយគ្រឿងទើបរលត់ទៅវិញ។
ក្រោយកើតហេតុ សមត្ថកិច្ច និងអ្នកបើកបរ នាំគ្នារុញរថយន្តអែបខាង ដើម្បីសម្រួលចរាចរណ៍ ជៀសវាងការកកស្ទះ៕