Hot News: ចោរដែលប្លន់មាសនិងបាញ់សម្លាប់មនុស្ស៣នាក់នៅផ្សារទំនេីប Robinson ត្រូវបានចាប់ខ្លួនហើយ ដោយមានអាជីពជាគ្រូបង្រៀន និងមានតំណែងជានាយកសាលា
(ប្រទេសថៃ)៖ ប្រិយមិត្ដប្រាកដជាទទួលជ្រាបខ្លះៗរួចមកហើយ ដែលកាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ មាន ករណី ប្ល ន់ មួយបានកើតឡើង ដោយនៅហាងលក់មាសមួយកន្លែង ស្ថិតនៅខេត្ត Lupburi ភាគកណ្តាលប្រទេសថៃ បណ្ដាលធ្វើឱ្យមនុស្សធំពីរនាក់ និងកូនក្មេងអាយុ២ឆ្នាំម្នាក់បាន បាត់បង់ជីវិត ព្រមទាំង៤នាក់ទៀតបានរងរបួស។
ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង០៨៖៤៤នាទីយប់ នៅហាងលក់មាស Aurora ក្នុងមជ្ឈមណ្ឌលលក់ទំនិញ Robinson នៅស្រុក Muang នៃខេត្ត Lupburi របស់ថៃ។ បើតាមការបញ្ជាក់របស់អាជ្ញាធរថៃ នៅពេលទៅដល់ហាងមាសនោះ ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើបុគ្គលិកហាង ព្រមទាំងអ្នកដែលដើរនៅក្បែរនោះ
បណ្តាលឲ្យនារីម្នាក់ និងបុរសសន្តិសុខម្នាក់ ដែលជាបុគ្គលិកហាងមាស រួមជាមួយកូនក្មេងអាយុពីរឆ្នាំម្នាក់ បាត់បង់ជីវិត ហើយមនុស្ស៤នាក់ទៀត រងរបួស។ ក្រោយមក ខ្មាន់កាំភ្លើង នោះ ក៏បានច្បាមយកខ្សែកមាសសរុបតម្លៃខ្ទង់៥០០,០០០បាត (១៦,៥០០ដុល្លារអាមេរិក) យកទៅ ហើយឡើងម៉ូតូម៉ាក Yamaha Fino ដែលពុំមានស្លាកលេខគេចខ្លួនបាត់។
ដោយឡែក ក្រោយ ករណីប្លន់មួយនេះរំលងបានជាង១០ថ្ងៃមកនេះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះដែរ ចោរ ប្ល ន់ ហាងមាសខាងលើ ត្រូវបានសមត្ថកិច្ចស្គាល់អត្ដសញ្ញាណហើយ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហុង ភារិន អច្ឆរិយកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”ចោរដែល ប្ល ន់ មាស និងបា ញ់ ស ម្លា ប់ មនុស្ស៣នាក់នៅផ្សារទំនេីប Robinson ត្រូវបានចា ប់ខ្លួនដោយមានអាជីពជាគ្រូបង្រៀននិងមានតំណែងជានាយកសាលាមួយកន្លែងក្នុងខេត្តមួយរបស់ប្រទេសថៃ”។