លោក ពេជ្រ ស្រស់៖ បែកធ្លាយព្រះរាជអាជ្ញាកែបទល្មើស ករណីយុវជនសាលារៀន AIS វាយសម្លាប់យុវជនរៀនជាមួយគ្នា

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នេះថា “បែកធ្លាយ ព្រះរាជអាជ្ញា កែបទល្មើសករណីយុវជនសាលារៀន  AIS  វាយសម្លាប់យុវជនរៀនជាមួយគ្នាថ្មីៗ នេះ
ដោយថារបាយការណ៍សំយោគរបស់ប៉ូលីស ក៏ប៉ុន្តែនៅខាងព្រះរាជអាជ្ញាកាន់រឿងហ្នឹងបែរជាកែបទល្មើសដាក់ថាជាអំពើហឹង្សាដោយចេតនាទៅវិញ ដូច្នេះករណីហាក់បីដូចជាមិនស្រួលហើយនិងធំក្លិនមិនល្អថែមទៀតផង។ តើបងប្អូនយល់យ៉ាងណាដែរ……..? “។

សូមជម្រាបថា សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង ២នាក់ បានវាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្តិ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជាមួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នារឿងហៅអាមឹង។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ស.ស.វ អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ២៤BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ដោយឡែក ជនសង្ស័យឈ្មោះ ន.ល.ស ជាសិស្សរៀននៅសាលាដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ៕

សាហាវមែន!នេះជាវីដេអូភស្តុតាងដែល ជនសង្ស័យបានវាយទៅលើជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗ

Posted by Fast News on Saturday, January 18, 2020

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open